ម៉ាឡេស៊ី និងថៃបន្តរងគ្រោះដោយទឹកជំនន់ទោះមកដល់ដើមខែធ្នូក៏ដោយ

គ្រោះទឹកជំនន់នៅដើមរដូវប្រាំងដែលបានកើតមានឡើងនៅម៉ាឡេស៊ីនិងថៃ គឺធ្ងន់ធ្ងរដោយគេអះអាងថា មានបាត់បង់ជីវិតមនុស្សថែមទៀតផង ។

គ្រោះធម្មជាតិនេះត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ របាយការណ៍បង្ហា​ញពីចំនួនអ្នកស្លាប់ចំនួន ជិត៣០ នាក់ ហើយពលរដ្ឋជាង កន្លះលាននាក់រងផលប៉ះពាល់ដោយភ្លៀងធ្លាក់ឥតឈប់ឈរ ។

នៅប្រទេសម៉ាឡេស៊ី ទឹកជំនន់បានបំផ្លាញផ្ទះសម្បែង បង្អាក់ផ្លូវដែក និងបានបំផ្លិចបំផ្លាញផ្ទៃដីស្រូវជាង ៣៨.000 ហិកតា នៅក្នុងតំបន់ផលិតស្រូវសំខាន់ៗ ដែលធ្វើឱ្យកសិករ និងអាជីវកម្មជាប់គាំង។

យោង​តាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ ១២៨.០០០ នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ជម្រក​ជម្លៀស។

ដោយឡែកនៅភាគខាងត្បូងប្រទេសថៃ គ្រួសារចំនួន ៤៣៤.000 នៅតែរងផលប៉ះពាល់ដោយទឹកជំនន់ដ៏មហន្តរាយ ហើយរដ្ឋាភិបាលថៃ​បាន​កៀរគរ​ជំនួយ ផ្តល់​ស្បៀងអាហារ និង​ការផ្គត់ផ្គង់​ចាំបាច់​ដល់​តំបន់​ដែល​រងគ្រោះ។

អាជ្ញាធរ​បាន​ចេញ​ការ​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ទឹក​ជំនន់​ដ៏​ធំ​ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ពេល​នេះ។

ទឹកជំនន់ទាំងនេះបង្ហាញពីការកើនឡើងនៃអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលទាក់ទងនឹងអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Daily Program

Livesteam thumbnail