មេ​ដឹកនាំ​សាសនាមកពី​អាមេនីយាង​សម្តេច​ប៉ាបឡេអូទី១៤ ទៅ​ទស្សនកិច្ច​នៅ​អាមេនី

ប្រមុខសាសនានៃព្រះសហគមន៍គ្រីស្តសាសនា Catholicos Karekin II នៅប្រទេសអាមេនី បានយាង សម្តេចប៉ាបឡេអូទី១៤ទៅបំពេញទស្សនកិច្ចប្រទេសអាមេនី ក្នុងអំឡុងពេលសម្តេចប៉ាបយាងទទួលគណប្រតិភូនេះនៅនិវេសនដ្ឋាន រដូវក្តៅរបស់សម្តេចប៉ាបនៅខាស្តែល ហ្គានដូលហ្វូ (Castel Gandolfo)។

លោក ខាចា បាសាមៀន (Khajag Barsamian ) តំណាងព្រះសហគមន៍គ្រីស្តសានាមកពី អាមេនី និង សម្តេចប៉ាបឡេអូ បានពិភាក្សាំអំពី សន្តិភាពនិង​យុត្តិធម៌។

កន្លងមក តំណាងព្រះសហគមន៍គ្រីស្តសាសនា Catholicos Karekin II មកពីអាមេនី តែងតែបានមកពិភាក្សាជាមួយនឹងសម្តេចប៉ាបជាច្រើនអង្គនៅវ៉ាទីកង់ដោយរួមទាំងសម្តេចប៉ាបយ៉ូហានប៉ូលទី២ សម្តេចប៉ាបបេណេឌិកទី១៦ និង សម្តេចប៉ាបហ្រ្វង់ស៊ីស្កូផងដែរ។

នៅក្នុងចំណោមសម្តេចប៉ាបទាំងបីអង្គគឺំមានតែសម្តេចប៉ាបយូហានប៉ូលទី២ទេ ដែលបានយាងទៅបំពេញទស្សនកិច្ចនៅប្រទេសនេះកាលពីឆ្នាំ២០០១៕

Daily Program

Livesteam thumbnail