មេដឹកនាំសាសនានៅអាហ្រ្វិកសុំឲ្យលើកលែងបំណុលនៅឆ្នាំមហាករុណាទិគុណ
វ៉ាទីកង់ញូវបានរាយការណ៍ថា មេដឹកនាំសាសនានានានៅអាហ្រ្វិកដោយរួមមានទាំងគ្រីស្តសាសនិក និងមូស្លីមបានចូលរួមនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយផ្ញើទៅ កាន់ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿន G ២០ និង ក្រុមប្រទេសឧស្សាហកម្ម G7, អង្គការសហប្រជាជាតិ, IMF និងធនាគារពិភពលោកដោយអំពាវនាវឱ្យមានការបន្ធូរបន្ថយបំណុលសម្រាប់ទ្វីបអាហ្រ្វិកនៅឆ្នាំមហាករុណាទិគុណ២០២៥។
នៅពេលដែលឆ្នាំ នៃអំណរសប្បាយកាន់តែ ខិតជិតមកដល់ មេដឹកនាំជំនឿនានានៅអាហ្រ្វិកបានចូលរួមការអង្វរកាន់តែច្រើនឡើងសុំឲ្យមានការលើកលែងបំណុលថ្មីសម្រាប់ទ្វីបអាហ្រ្វិក ដោយនិយាយថា សេវាបំណុលជាថ្មីម្តងទៀតធ្វើឱ្យប្រទេសក្រីក្រមិនអាចផ្គត់ផ្គង់ប្រជាជនរបស់ពួកគេតាមរយៈការវិនិយោគលើសេវាសុខភាព ការអប់រំ និងសង្គម។
អ្នកតំណាងមកពីព្រះវិហារគ្រីស្តសាសនា សហគមន៍មូស្លីម និងក្រុមប្រឹក្សាអន្តរសាសនានៅទូទាំង ១៣ប្រទេសក្នុងទ្វីបអាហ្រ្វិក បានជួបប្រជុំគ្នានៅទីក្រុង គីហ្គាលី ( Kigali) ប្រទេស រវ៉ាន់ដា កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់នេះ ដែលសម្តេចប៉ាប បានទាក់ទាញការយកចិត្តទុកដាក់ជាច្រើនលើកច្រើនសារ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានផ្ញើទៅកាន់ប្រទេសក្រុមប្រទេស G20, ក្រុមប្រទេស G7, អង្គការសហប្រជាជាតិ, IMF និងធនាគារពិភពលោក ពួកគេបានអំពាវនាវឱ្យមានការផ្លាស់ប្តូរជាច្រើននៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងនេះអភិវឌ្ឍ និងវិនិយោគលើសេវាសង្គម សុខភាព និងការអប់រំសម្រាប់ប្រជាជនរបស់ពួកគេ។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសរបស់យើងប្រឈមមុខនឹងជម្រើសដ៏ឈឺចាប់ម្តងទៀតរវាងការចំណាយ និងការវិនិយោគលើប្រជាជននៅក្នុងតំបន់ និងការទូទាត់ម្ចាស់បំណុលរបស់ពួកគេ" ដោយកត់សម្គាល់ថា "ឆ្នាំនេះតែមួយ អាហ្រ្វិកនឹងចំណាយ ៩០ ពាន់លានដុល្លារ សម្រាប់បម្រើដល់ដំណោះស្រាយបំណុលសាធារណៈ" ខណៈដែល "ការចំណាយរួមរបស់ប្រទេសអាហ្វ្រិកជាមធ្យម លើផ្នែកសុខភាព ការអប់រំ និងការការពារសង្គម គឺពីរភាគបីនៃការទូទាត់បំណុលរបស់ពួកគេ។