មេដឹកនាំព្រះសហគមន៍ជំរុញ​ឱ្យ​បង្កើនការវិនិយោគ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រើប្រាស់ AI ឱ្យ​បានល្អ

អ្នកចូលរួមក្នុងសន្និសីទរយៈពេលបីថ្ងៃនៅទីក្រុងរ៉ូម បានលើកទឹកចិត្តឲ្យអ្នកមានធនធានបង្កើនការវិនិយោគនៅលើប្រព័ន្ធផ្សព្វផ្សាយ និង ប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសន្និសីទអន្តរជាតិរយៈពេល៣ថ្ងៃពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២៥ ដោយក្រសួងប្រព័ន្ធផ្សព្វផ្សាយនិងប្រកាសដំណឹងល្អ។

លោកបូជាចារ្យជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលបានចូលរួមនៅក្នុងសន្និសីទនោះ បាននិយាយថា មេដឹកនាំព្រះសហគមន៍កាតូលិក ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់នៅក្នុងព្រះសហគមន៍ គឺបានពិភាក្សាគ្នាពីភាព​ចាំបាច់ត្រូវចេះប្រព័ន្ធផ្សព្វផ្សាយ ដើម្បីដឹងអំពីសក្តានុពលនៃបច្ចេកវិទ្យា។

លោកបូជាចារ្យក៏បានបន្តទៀតថា មេដឹកនាំព្រះសហគមន៍ក៏បានលើកទឹកចិត្តឲ្យយើងឈ្វេងយល់ពី​ភាពលំអៀងនៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកាត់បន្ថយហានិភ័យនៃការបោកបញ្ឆោត ឬឥទ្ធិពលមិនត្រឹមត្រូវ។

លោកបានមានប្រសាសន៍ថា «សន្និសីទនេះគឺជាការដាស់តឿនមួយសម្រាប់ពួកយើង ជាពិសេសនៅពេលដែលយើងត្រូវបានគេ ឃោសនា និងប្រឈមនូវការបញ្ចុះបញ្ចូល ដែលកំពុងកាន់កាប់កន្លែងប្រព័ន្ធផ្សព្វផ្សាយ»។

លោកបានបន្តថា មេដឹកនាំព្រះសហគមន៍ក៏បានជំរុញឲ្យ​យើងត្រូវក្រោកឡើង ក្រឡេកមើលគ្រោះថ្នាក់នៅចំពោះមុខ ហើយសួរខ្លួនយើងថា តើយើងត្រូវធ្វើអ្វីចំពោះបញ្ហា។

លោកបានបន្តទៀតថា ព្រះសហគមន៍ក៏បានលើកទឹកចិត្តឱ្យអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយធ្វើការរួមគ្នាដើម្បីប្រឈមមុខនឹងសត្រូវរួម ហើយបានជំរុញឱ្យលោកអភិបាលដែលជាអ្នកដឹកនាំតាមភូមិភាគនានា ចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ និងការវិនិយោគលើប្រព័ន្ធផ្សព្វផ្សាយ។

ដោយឡែក លោក ណូអែល ស៊ីយ៉ូម ហ្រ្វេនសួរ (Noel Seyoum Fransua) អភិបាលនៃព្រះសហគមន៍ ហូសានណា ( Hosanna) បានឲ្យដឹងថា យើង​ត្រូវ​មាន​ភាព​ក្លាហាន​ដើម្បី​ទទួល​យក​ទំនួល​ខុស​ត្រូវ​សម្រាប់​ការ​ទំនាក់ទំនង។

លោកបានបន្តថា មនុស្សមួយចំនួនមានភាពវិជ្ជមានក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែអ្នកខ្លះប្រើវេទិកាសម្រាប់ព័ត៌មានក្លែងក្លាយ និងបំភ្លៃរូបភាពរបស់មនុស្ស។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​យើង​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រីស្តសាសនិក។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់លើការផ្លាស់ប្តូរទាំងនេះ ហើយត្រូវប្រុងប្រយ័ត្នកុំឱ្យពាក់ព័ន្ធនឹងការក្លូននៃបញ្ញារបស់មនុស្ស។

លោក​បាន​បន្ថែម​ថា ប្រាជ្ញា​សិប្បនិម្មិត​គួរ​ត្រូវ​បាន​ប្រើ​សម្រាប់​ជា​ប្រយោជន៍​ដល់​ព្រះសហគមន៍ លុះត្រាតែយើងដឹង បើយើងមិនដឹងយើងអាចក្លាយជាជនរងគ្រោះ ដូច្នេះ ចូរ​យើង​ប្រើ​វា​ដើម្បី​បង្កើត​នូវ​ផលប្រយោជន៍សម្រាប់​មនុស្ស៕

Daily Program

Livesteam thumbnail