មេដឹកនាំពិភពលោកសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងសន្តិភាពអាចជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់មេដឹកនាំឥណ្ឌាទៅកាន់អ៊ុយក្រែន និងប៉ូឡូញ នឹងជួយបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលការវាយប្រហារថ្មីបានសម្លាប់មនុស្សបន្ថែមទៀតកាលពីថ្ងៃអង្គារ៍។

ជាមួយនឹងរបាយការណ៍នៃការស្លាប់ និងការបំផ្លិចបំផ្លាញបន្ថែមទៀតកាលពីថ្ងៃអង្គារ៍ សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសើរនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា មូឌី ( Narendra Modi) សម្រាប់ដំណើរទស្សនកិច្ចនៅអ៊ុយក្រែន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរបានសម្តែង "ការគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ"។

ដំណើរ​ទស្សនកិច្ច​កាល​ពី​សប្តាហ៍​មុន​ទៅ​អ៊ុយក្រែន​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ុយក្រែន​ទំនើប។ វាបានកើតឡើងនៅចំនុចប្រសព្វមួយនៅក្នុងសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

នៅពេលនេះទីក្រុងមូស្គូកំពុងរុញចូលទៅក្នុងទឹកដីអ៊ុយក្រែនភាគខាងកើតយឺតៗ ខណៈដែលទីក្រុង គៀវបានចូលធ្វើ ការលុកលុយឆ្លងព្រំដែនចូលទៅរុស្ស៊ី ។

ទោះបីជាយ៉ាងណាក៏ដោយ លោក មូឌី បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន ជួបជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ី ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម និងបានស្នើឱ្យជួយនាំមកនូវសន្តិភាព។

ដំណើរ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​របស់​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ធ្វើ​ទៅ​រុស្ស៊ី​ក្នុង​ខែ​កក្កដា ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ដែល​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​រុស្សី​បាញ់​ប្រហារ​ទៅ​លើ​មន្ទីរពេទ្យ​កុមារនៅអ៊ុយក្រែន។

អាជ្ញាធរបាននិយាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដ៏សាហាវបន្ថែមទៀតទៅលើអ៊ុយក្រែនដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅព្រឹកថ្ងៃអង្គារ៍មួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូបានធ្វើការវាយប្រហារ "ដ៏ធំ" លើបណ្តាញថាមពលរបស់អ៊ុយក្រែន។

Daily Program

Livesteam thumbnail