មេដឹកនាំពិភពលោកចាប់ផ្តើមបញ្ជាក់ពីវត្តមានក្នុង​ពិធីបុណ្យសពផ្លូវការរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

មេដឹកនាំពិភពលោកធំៗបានចាប់ផ្តើមបញ្ជាក់អំពីវត្តមានរបស់ពួកគេនៅក្នុងកម្មវិធីបុណ្យសពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥បណ្តើរៗហើយ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេស បានឲ្យដឹងថា បណ្តាមេដឹកនាំពិភពលោកដែលបានអះអាងពីការចូលរួមនៅក្នុងពិធីបុណ្យសពរបស់ទ្រង់ផ្លូវការគឺមាន មេដឹកនាំ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផងងដែរ។

ក្រៅពីលោក ត្រាំ លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនក៏បានអះអាងពីការចូលរួមនៅក្នុងពិធីបុណ្យសព្វនេះដែរ ខណៈដែលសម្តេចប៉ាប​ត្រូវបានគេដឹងនិងទទួលស្គាល់ថា គឺជាអ្នកដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការផ្តួចផ្តើមនិងតែងតែទទូចឲ្យមានសន្តិភាពនៅក្នុងប្រទេសនេះ។

លោក គៀ សា្តម័រ (Keir Starmer) នាយករដ្ឋមន្រ្តីអង់គ្លេស ក៏បានបញ្ជាក់ពីការចូលរួមនេះផងដែរ។

ដោយឡែក លោក ល្វី អ៊ីណាសូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva ) ប្រធានាធិបតីនៃប្រទេសប្រេស៊ីល ដែលគេដឹងថា មានអ្នកកាន់កាតូលិកច្រើនជាងគេនៅលើពិភពលោកក៏បានបញ្ជាក់ពីការចូលរួមបុណ្យសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូផងដែរ៕

Daily Program

Livesteam thumbnail