មូលនិធិ​កាតូលិកមួយគ្រោងនឹងរៀបចំវេទិកាមួយអំពីភាព​ជា​អ្នក​ដឹកនាំ​នៅ​ទីក្រុង​ម៉ានីល

អង្គការមូលនិធិ Serviam Catholic Community Foundation គ្រោងនឹងរៀបចំធ្វើអង្គសន្និសិទមួយស្តីពីភាពជាអ្នកដឹកនាំរយៈពេលមួយថ្ងៃនៅទីក្រុងម៉ានីលនៅថ្ងៃសៅរ៍ទី ១២ ខែកក្កដាខាងមុខ។

ការជួបជុំនេះត្រូវបានគេគ្រោងរៀបចំឡើងដើម្បីអញ្ជើញអ្នកចូលរួមឱ្យដឹកនាំអ្នកស្មោះត្រង់ដោយគោលបំណង និងធ្វើឱ្យជំនឿផ្ទាល់ខ្លួនរបស់ពួកគេកាន់តែស៊ីជម្រៅក្នុងដំណើរការបម្រើព្រះសហគមន៍កាតូលិក និងគ្រិស្តបរិស័ទ។

តាមការគ្រោងទុក លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាក្លេ ( Luis Antonio Tagle)អតីតប្រធានមូលនិធិនេះនឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទនេះផងដែរ។

លោកកាឌីណាល់​ក៏​នឹង​និយាយ​ផងដែរ​អំពី​ប្រធានបទ "​អ្នកដឹកនាំ​អ្នក​បម្រើ​ជា​អ្នក​ធ្វើ​ធម្មយាត្រា​នៃ​ក្តីសង្ឃឹម​" ទៅកាន់​មេដឹកនាំ​សហគមន៍​ព្រះសហគមន៍កាតូលិក និង​ជំនឿ​មួយពាន់​នាក់។

អង្គសន្និសីទនេះ ក៏រំពឹងមានអ្នកចូលរួមផ្តល់សន្ទរកថាគន្លឹះ ដោយលោកកាឌីណាល់ ប៉ាប្លូ វ័ជីលីអូ (Pablo Virgilio) ដែលជាអ្នកតស៊ូមតិសន្តិភាព និងយុត្តិធម៌ ដោយលោកនឹងនិយាយលើប្រធានបទ “បោះយុថ្កាក្នុងក្តីសង្ឃឹម៖ ការជឿជាក់លើអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់”៕

Daily Program

Livesteam thumbnail