មូលនិធិអប់រំមួយផ្តួចផ្តើមដោយសម្តេចប៉ាប អនុម័តផែនការពង្រីកបេសកកម្មអប់រំ

មូលនិធិមួយដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីឆ្នាំ២០១៣ មានឈ្មោះថា  Pontifical Scholas Occurrentes បានកំពុងតែដាក់ចេញនូវផែនការពង្រីកបេសកកម្មអប់រំរបស់ខ្លួន។ 

វ៉ាទីកង់ញូវបានរាយការណ៍ថា ផែនការនេះត្រូវបានដាក់ចេញនៅក្នុងអំឡុងពេលដែលសមាជិកសមាជិកាបានជួបជុំគ្នា រៀបចំសន្និបាតលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន។

ផែនការ៥ឆ្នាំនេះ គឺ ដើម្បីប្រមូលផ្តុំសិស្សានុសិស្សមកពីសាលារដ្ឋ និងឯកជន ដោយមិនគិតពីប្រវត្តិសាសនា ឲ្យរួមគ្នាធ្វើការដើម្បីប្រយោជន៍រួមរបស់មនុស្សជាតិ​។​

តាមផែនការ មូលនិធិនេះនឹង ចាប់ដៃគូជាមួយសាលារៀន ស្ថាប័នអប់រំនិងអ្នកអប់រំជិត ៤៥ ម៉ឺនកន្លែង នៅទូទាំងពិភពលោក។ 

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានប្រកាសចេញក្រោយសន្និបាតបានឲ្យដឹងថា មូលនិធិនឹងនៅតែបន្តយកការអប់រំគឺជាស្នូលនៃគម្រោង  ហើយអ្វីដែលបានកំណត់បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់សម្តេចប៉ាប ដើម្បីលើកកម្ពស់វប្បធម៌នៃការជួបគ្នានិងអភិវឌ្ឈន៍តាមរយៈការអប់រំ។

ហើយផែនការនេះត្រូវបានកំណត់ចេញដើម្បី ធានាឲ្យបាននូវនិរន្តរភាពនៃចក្ខុវិស័យ និងការបង្រួបបង្រួមនៃគម្រោងរបស់ខ្លួននៅទូទាំងទ្វីបទាំង ៥៕

Daily Program

Livesteam thumbnail