មូលនិធិយូហានប៉ូលទី២សម្រាប់តំបន់សាហែលបើកកិច្ចប្រជុំនៅសេណេហ្គាល់

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វះស្វែងរកជំនួយដើម្បីជួយដល់តំបន់សាហែល (Sahel) ដែលជាតំបន់ដ៏ក្រីក្រមួយនៅអាហ្រ្វិក​មូលនិធិយូហានប៉ូលទី២​បានរៀបចំកិច្ចប្រជុំមយយនៅក្នុងទីក្រុងដាកា ប្រទេសសេណេហ្គាល់​។

វ៉ាទីកង់ញូវបានរាយការណ៍ថា​ កិច្ចប្រជុំនេះ គឺបានរៀបចំឡើងតាំងតែពីថ្ងៃទី​១៧ ហើយដំណើរការរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ដែលកំពុងដំណើរការរបស់ខ្លួននៅក្នុងតំបន់អាហ្រ្វិកដែលមានបញ្ហា ដោយសារការកែទម្រង់ថ្មីរបស់សម្តេចប៉ាប។

ប្រភពដដែលបានបន្តថា នេះគឺជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់មូលនិធិ ដើម្បីរកវិធីសាស្រ្តនៅក្នុងការជួយទ្រទ្រង់សកម្មភាពផ្សេងៗនៅតំបន់ សាហែល ។

មូលនិធិយូហានប៉ូលទី២សម្រាប់តំបន់សាហែល ត្រូវបានបង្កើតឡើងដោយសម្តេចប៉ាបយូហានប៉ូលទី២ នៅក្នុងឆ្នាំ១៩៨៤ នៅក្រោយពេលដែលទ្រង់បានមកធ្វើទស្សនកិច្ចនៅក្នុងតំបន់នេះ ។

មូលនិធិនេះ បង្កើតឡើងដើម្បីផ្តល់ការគាំទ្រជាក់ស្តែងរបស់សន្តអសនៈ ដល់ប្រជាជនដែលរងគ្រោះដោយគ្រោះរាំងស្ងួតនៅក្នុងក្នុងតំបន់ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពដោយគាំទ្រគម្រោងក្នុងការការពារបរិស្ថាន កសិកម្ម ការគ្រប់គ្រងទឹក និងថាមពលកកើតឡើងវិញ។

តំបន់នេះ ត្រូវបានគេដឹងថា គឺនៅតំបន់ព្រំដែនរួមរវាងប្រទេសក្រីក្រនៅអាហ្រ្វិកជាច្រើនដូចជា ម៉ានី មូរីតានី នីហ្សេ សេណេហ្គាល់ ឆាត ហ្គាំប៊ី បួគីណា ហ្វាសូ ជាដើម ។

លោក ម៉ុងស៊ីញ៉ឺ រ៉បឺតូ ខាមភីស៊ី ( ​Monsignor Roberto Campisi) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានបុរីវ៉ាទីកង់ បានមានប្រសាសន៍កាលពីថ្ងៃអង្គារ៍ ទី១៨ ខែកុម្ភៈ ថា  ប្រសិនបើមូលនិធិត្រូវបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពក្នុងការប្រឈមមុខនឹងបញ្ហាប្រឈម នោះវាត្រូវតែបន្តផ្តោតលើការអភិវឌ្ឍន៍មនុស្សជាតិដ៏សំខាន់ ហើយស្របតាមការចង់បានរបស់សន្តអសនៈ និង សម្តេចប៉ាប ។​

Daily Program

Livesteam thumbnail