មហាករុណាទិគុណនៃប្រព័ន្ធផ្សព្វផ្សាយ ជាការចែករំលែកក្តីសង្ឃឹម
ទំព័រថ្មីនៃយុទ្ធនាការមហាករុណាទិគុណនៃទិវាប្រព័ន្ធផ្សព្វផ្សាយពិភពលោកត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានបើកកាលពីសប្តាហ៍មុនតាមរយៈការ ប្រារព្ធរៀបចំពិធីថ្វាយអភិបូជា រំលឹកដល់វិញ្ញាណក្ខន្ធរបស់ សន្តហ្រ្វងស៊ីស ឌឺសាល (St. Francis de Sales) ដែលជាអតីតអ្នកឧបត្ថម្ភដល់ប្រព័ន្ធផ្សព្វផ្សាយព្រះសហគមន៍កាតូលិក ។
កម្មវិធីនេះបានបើកក្រោមការដឹកនាំដោយផ្ទាល់ដោយលោកបូជាចារ្យ ជីយូលីអូ អាបាណេស ( Giulio Albanese) នាយកការិយាល័យទំនាក់ទំនងសង្គមនៃសន្តអាសនៈនៅទីក្រុងរ៉ូម ។
កម្មវិធីនៃការបើកយុទ្ធនាការមហាករុណាទិគុណប្រព័ន្ធផ្សព្វផ្សាយនេះ បានរំលេចនូវឧបករណ៍សំខាន់ពីរសម្រាប់អ្នកសារព័ត៌មានគ្រប់រូបឲ្យយកចិត្តទុកដាក់នោះគឺសេចក្តីរាយការណ៍ទាក់ទងនឹងបេះដូង និងសេចក្តីរាយការ៍ទាក់ទនងនឹងក្តីសង្ឃឹម។
ដោយឡែកសម្តេចប៉ាបហ្រ្វង់ស៊ីស្កូក៏បានផ្ញើសារហើយទ្រង់បាន គូសបញ្ជាក់និងធ្វើការអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយជួយចែករំលែកក្តីសង្ឃឹមដោយភាពទន់ភ្លន់ ដែលជាគុណធម៌ស្នូលនៃបេសកកម្មរបស់គ្រីស្តបរិស័ទនៅក្នុងឆ្នាំនៃមហាករុណទិគុណ ។