មន្រ្តីវ៉ាទីកង់ៈ យើងទាំងអស់គ្នាសុទ្ធអាចចូលរួមការពារមនុស្សជាតិទាំងអស់បាននៅក្នុងយុគសម័យនេះ

ថ្លែងនៅក្នុងសមាជនៃសហភាពអ្នកសារព័ត៌មានកាតូលិកអាហ្រ្វិកលោកបណ្ឌិត ប៉ាវឡូ រូហ្វីនី (Paolo Ruffini) អ្នកទទួលខុសត្រូវក្រសួងសារគមនាគមន៍ បាននិយាយថា មនុស្សជាតិគ្រប់គ្នាសុទ្ធតែអាចចូលរួមការពារមនុស្សជាតិដូចគ្នាបានទាំងអស់ ទោះជានៅក្នុងយុគសម័យនៃឌីជីថលនិងបញ្ញាសិប្បនិម្មិត។
លោកបានលើកឡើងនៅក្នុងសមាជដែលរៀបចំឡើងនៅក្នុងទីក្រុងអាក្រា (Accra) ប្រទេសហ្គាណា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ថា ការការពារនោះគឺចេញពីសកម្មភាពដែលយើងចេះជួយគ្នានេះឯង។
លោកបានលើកឡើងថា ដោយភាពឆ្លាតវៃនៃបេះដូង ជាមួយនឹងប្រាជ្ញានៃសេចក្ដីស្រឡាញ់ ទោះជាគ្មានមធ្យោបាយ និងទាល់ច្រកជាមួយនឹងរឿងពិត ឫមិនពិត ប៉ុន្តែអ្វីដែលសំខាន់គឺថា មនុស្សគឺនៅតែអាចជួយគ្នាទៅវិញទៅមក។
លោកបណ្ឌិតបានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានកាតូលិក រួបរួមគ្នាដោយបេះដូង ជាមួយនឹងសេចក្តីស្រលាញ់ ហើយជួយយកអាសារគ្នា ដោយប្រាជ្ញារនិងសេចក្តីស្រលាញ់ ពោលគឺជួយគ្នា ហើយក៏ត្រូវតែរក្សានូវតុល្យភាពរវាងវឌ្ឍនភាពបច្ចេកវិទ្យា និងការរក្សាតម្លៃមនុស្សក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។
លោកបានលើកឡើងថា នៅក្នុងយុគសម័យដែលទំនាក់ទំនងរវាងស្ថាប័ន និងប្រជាជនត្រូវបានផ្លាស់ប្តូរដោយបច្ចេកវិទ្យារបៀបដែលជាក្បួនដោះស្រាយ គឺមនុស្សគួរជួយគ្នាតាមការពិត ចំណេះដឹង មនសិការ និងភាពស្រស់ស្អាត៕
Daily Program
