មន្រ្តីជាន់ខ្ពស់សន្តអាសនៈបំពេញទស្សនកិច្ចនៅស្រីលង្កា
វ៉ាទីកង់ញូវ បានរាយការណ៍ថា លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ បានមកបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្ការយៈពេល៥ថ្ងៃ។
ប្រភពដដែលបានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះ គឺចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី ០៨ ខែវិច្ឆិកា សំដៅលើកកំពស់ចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ហើយក្នុងអំឡុងពេលនៅទីនោះ លោកក៏បានទៅទស្សនាទីតាំងនៃការវាយប្រហារនៅថ្ងៃបុណ្យ ចម្លងកាលពី ឆ្នាំ ២០១៩។
ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នាឱកាសនោះ លោកអគ្គអភិបាលក៏បានចូលរួមក្នុងសន្និសីទស្តីពីទស្សនៈ និងការប្តេជ្ញាចិត្តរបស់គ្រីស្តសាសនិកចំពោះការសន្ទនា និងសន្តិភាព ដើម្បីរំលឹកខួបលើកទី ៥០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងស្រីលង្កា និងសន្តអាសនៈ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ១៩៧៥៕