មន្រ្តីជាន់ខ្ពស់សន្តអាសនៈកំពុងធ្វើដំណើរទស្សនកិច្ចនៅលីបង់

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ ម៉ាយឃើល ហ្សេនី (Michael Czerny) អ្នកទទួលខុសត្រូវក្រសួងលើកកម្ពស់និងអភិវឌ្ឈន៍មនុស្សជាតិ (Prefect of the Dicastery for Promoting Integral Human Development) បានចុះទៅធ្វើទស្សនកិច្ចនៅប្រទេសលីបង់។
ប្រភពដដែលបានបន្តថា ដំណើររបស់លោកកាឌីណាល់ គឺចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ គាំទ្រដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
តាមការគ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចនេះ លោកកាឌីណាល់ គ្រោងនឹងជួបក្រុមលោកអភិបាលនៅប្រទេសលីបង់និង សហគមន៍ផេ្សងៗរួមទាំងសហគមន៍ជនភៀសខ្លួននៅទីនោះផងដែរ។
តាមកម្មវិធីលោកកាឌីណាល់ គ្រោងនឹងចូលរួមក្នុងកម្មវិធីអធិស្ឋានខ្លីនៅកំពង់ផែ បៃរូត ដើម្បីរំលឹកពី ការចងចាំនូវសោកនាដកម្មនៃការបំផ្ទុះដ៏សាហាវកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
លោកកាឌីណាល់ ក៏គ្រោងនឹងជួបជាមួយយុវជនដែលចូលរួមក្នុងកម្មវិធីអប់រំសន្តិភាព និងទស្សនកិច្ចសាលាមួយចំនួន។
លោកកាឌីណាល់ ក៏នឹងចំណាយពេលចូលរួមកិច្ចប្រជុំជាមួយជនចំណាកស្រុក ជនភៀសខ្លួនខាងក្នុង និងជនភៀសខ្លួនដែលគាំទ្រដោយអង្គការការីតាស និង អង្គការជេស្វីតសម្រាប់ជនភៀសខ្លួន(Jesuit Refugee Service)៕
Daily Program
