មន្រ្តីជាន់ខ្ពស់បុរីវ៉ាទីកង់ បើគ្មានសេរីភាពសាសនា ក៏គ្មានសន្តិភាពពិតប្រាកដដែរ
លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិបានមានប្រសាសន៍នៅកម្មវិធីមួយអំឡុងបំពេញទស្សនកិច្ចនៅម៉ូណាកូថា សេរីភាពសាសនាសំខាន់ណាស់ បើគ្មានវាទេ សន្តិភាពក៏ពិបាកកើតមានដែរ ។
លោកបានថ្លែងថា សាសនាមានគុណប្រយោជន៍ច្រើន ហើយបានកំពុងតែដើរតួនាទីដ៏សំខាន់លើគោលការណ៍ជាមូលដ្ឋានដូចជាសន្តិភាព ភាតរភាព ពហុភាគីនិយម ការការពារបរិស្ថាន ការលើកកំពស់គោលនយោបាយសេដ្ឋកិច្ចយុត្តិធម៌ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការការពារសិទ្ធិមនុស្ស។
លោកអគ្គអភិបាលបានមានប្រសាសន៍បន្តថា ការធានាបាននូវសេរីភាពខាងសាសនា ដែលជាលក្ខខណ្ឌអប្បបរមាមួយសម្រាប់ជីវិតដ៏ថ្លៃថ្នូរ។
លោកអគ្គអភិបាលក៏បានរំលឹកឡើងវិញនូវការអំពាវនាវ និងគំនិតផ្តួចផ្តើមជាច្រើនរបស់ សម្តេចប៉ាប ដើម្បីបញ្ចប់ជម្លោះជាសកល។
លោកបានមានប្រសាសន៍ដោយលើកឡើងនូវភាពចាំបាច់ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ “អនាគតដ៏មានសុវត្ថិភាព ក្តីសង្ឃឹម និងសេចក្តីមេត្តាករុណា ។ល។