មន្រ្តីកម្មវិធីសប្បុរសធម៌កាតូលិកទូទាំងសហរដ្ឋអាមេរិកត្រូវកាត់បន្ថយដោយសារការបង្កកជំនួយ

មន្រ្តីភ្នាក់ងារសប្បុរសធម៌កាតូលិកក្នុងស្រុកនៅទូទាំងសហរដ្ឋអាមេរិកកំពុងត្រូវបានបង្ខំឱ្យបញ្ឈប់បុគ្គលិក និងបិទកម្មវិធីនានា បន្ទាប់ពីការបង្កកមូលនិធិសហព័ន្ធរយៈពេល ៩០ ថ្ងៃរបស់រដ្ឋបាល លោក ប្រធានាធិបតី ដូណាល់​ ត្រាំ ។

ពាក់ព័ន្ធនឹងចំណាត់ការនេះ ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាមេរិក​កាលពីថ្ងៃទី ១៨ ខែ​កុម្ភៈ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល ត្រាំ ។​

ក្រុមលោកអភិបាល​បាននិយាយថាជាការព្យួរ នូវកញ្ចប់មូលនិធិសម្រាប់កម្មវិធីជនភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនដំណើរការដោយអង្គការសប្បុរសធម៌កាតូលិកជាសកម្មភាពខុសច្បាប់ ។

កាលពីសប្តាហ៍មុន អង្គការសប្បុរសធម៌កាតូលិកសម្រាប់ភូមិភាគ Santa Rosa រដ្ឋកាលីហ្វ័រញ៉ា បានក្លាយជាទីភ្នាក់ងារក្នុងស្រុកដំបូងគេដែលបញ្ចេញមតិជាសាធារណៈលើផលប៉ះពាល់នៃការបង្កកមូលនិធិរបស់រដ្ឋបាល លោកត្រាំ លើសេវាកម្មរបស់ខ្លួនសម្រាប់ជនអន្តោប្រវេសន៍ស្របច្បាប់ ។

លោកស្រី ជេនីលីន ហូល មេស (Jennielynn Holmes ) អ្នកនាំពាក្យរបស់ អង្គការ Catholic Charities Santa Rosa អះអាងថា ទីភ្នាក់ងារនេះបានទទួលអ៊ីមែល ត្រឹមតែ៤ ប្រយោគអំពីការបង្កកជំនូយ ។

Daily Program

Livesteam thumbnail