មន្ត្រី​វ៉ាទីកង់ សរសើរដំណើរប្រជាធិបតេយ្យ នៅក្រូអាត

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) រដ្ឋមន្រ្តីទំនាក់ទំនងជាមួយនឹងរដ្ឋ និងអង្គការអន្តរជាតិ​ បានវាយតម្លៃខ្ពស់អំពីដំ​ណើរលទ្ធិប្រជាធិបតីនៅប្រទេសកូ្រអាត។

នៅក្នុងពិធីថ្វាយអភិបូជាមួយនៅក្នុងទីក្រុងរ៉ូមនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៤ ​លោកអគ្គអ​ភិបាលបានលើកទឹកចិត្តប្រជាជាតិនេះ ឲ្យអធិដ្ឋានដើម្បីសន្តិភាពនៅលើពិភពលោកផងដែរ។

លោកបានលើកឡើងបែបនេះនៅមុនពេលដែលលោកត្រូវទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេ​សនេះ​។

នាឱកាសនោះ លោកអគ្គអភិបាលក៏បានលើកឡើងនឹងរំលឹកនូវដំណើរនៃការបង្កើតប្រទេសតាមបែបប្រជាធិបតេយ្យសភានិយមនៅថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​១៩៩០​។

លោកអគ្គអភិបាលក៏បានលើកទឹកចិត្តឲ្យប្រជាជននៅក្នុងប្រទេសនេះបន្តអធិដ្ឋានដើម្បីទូលអង្វ​រសុំសន្តិភាពដើម្បីជាកាដូសម្រាប់ប្រទេសដែលកំពុងតែរងគ្រោះដោយសារតែសង្រ្គាមនិងដោ​យទំនាស់ដោយលើកឡើងថា​ជំនឿគឺជាកម្លាំងជម្រុញអោយមានសនិ្តភាពមួយ៕

Daily Program

Livesteam thumbnail