មន្ត្រីសន្តអាសនៈ៖ ពិភពលោកស្ថិត​ក្នុងភាពងងឹត ចូរយើងកសាងសន្តិភាព​ដើម្បីនាំ​ពន្លឺ

លោក ប៉ូល រីឆាត ហ្គាឡាហ្គ័ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិបានថ្លែងនៅពេលដែលលោកបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសក្រូអាតថា សូរនាំគ្នាស្វែងរពន្លឺនៃសន្តិភាព ខណៈដែលពេលនេះពិភពលោកកំពុងតែបិទបាំងដោយភាពខ្មៅងងឹត ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចកាលពីចុងខែឧសភា និង ដើមខែមិថុនា លោកអគ្គអភិបាល បានអំពាវនាវឲ្យពង្រឹងសាមគ្គីភាព និងខិតខំកសាងសន្តិភាព។

លោកអគ្គអភិបាលបានលើកឡើងថា គ្រប់គ្នាសុទ្ធតែមានភារកិច្ចនៅក្នុងយន្តការនៃការកសាង សន្តិភាពនៅលើពិភពលោកនេះ ។

លោកបានថ្លែងអប់រំជំនឿនៅក្នុងពិធីអធិដ្ឋានដោយលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទនៅប្រទេស ក្រូអាតយកចិត្តទុកដាក់នៅក្នុងការកសាងនិងពង្រឹងសាមគ្គីភាព ហើយក៏ត្រូវតែលើកកំពស់ ភាតរភាព ដែលសុទ្ធតែជាយន្តការដែលនឹងនាំដល់ការលើកកំពស់សន្តិភាព និងបង្កើតនូវសេចក្តីសង្ឃឹម ដែលជាពន្លឺនៃបំណងប្រាថ្នារូមរបស់មនុស្សជាតិ៕

Daily Program

Livesteam thumbnail