មន្ត្រីសន្តអាសនៈ៖ កិច្ចការងាររបស់សន្តអាសនៈគឺដើម្បីសន្តិភាព
លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិបានថ្លែងកាលពីពេលថ្មីៗនេះថា នយោបាយការទូតរបស់សន្តអាសនៈគឺ មិនដែលចូលខាងណាទេ ប៉ុន្តែតែងតែធ្វើការដើម្បីតែបុព្វហេតុសន្តិភាព។ នេះបើតាមវ៉ាទីកង់ញូវ។
លោកអគ្គអភិបាលបានថ្លែងកាលពីចុងសប្តាហ៍នៅក្នុងកម្មវិធីមួយថា នយោបាយការទូតរបស់សន្តអាសនៈគឺដើម្បីតែបុព្វហេតុសន្តិភាព ហើយមិនចូលទៅខាងណាដាច់ខាត ដោយសារតែនរណាក៏ជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។
លោកបានឲ្យដឹងថា បទពិសោធនៃទំនាស់ភាគច្រើន ប៉ះពាល់ដល់សន្តិភាព ដែលចេញពីវប្បធម៌ ភាសា និង ជនជាតិ ប៉ុន្តែសម្រាប់សន្តអាសនៈ ទោះជាភាសា ឬជនជាតិណាក៏ដោយគឺនៅតែជាកូនចៅរបស់ព្រះជាម្ចាស់ ដូច្នេះហើយទើបបានជាគោលជំហររបស់សន្តអាសនៈ ប្តេជ្ញាចិត្តយ៉ាងមុតមាំបញ្ចប់ "ជម្លោះដែលកំពុងបន្ត" នៅអ៊ុយក្រែន នៅប៉ាឡេស្ទីន អាស៊ែបៃហ្សង់ មីយ៉ាន់ម៉ា អេត្យូពី ស៊ូដង់ និងយេម៉ែន និង គ្រប់ទីកន្លែងទាំងអស់ដែលមានទំនាស់។
លោកអគ្គអភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា សន្តអាសនៈ តែងតែផ្តោតលើគោលនយោបាយផ្សះផ្សា និងការលើកកម្ពស់សន្តិភាព គោរពបទដ្ឋានអន្តរជាតិ" និង សិទ្ធិមនុស្សជាមូលដ្ឋាន៕