មន្ត្រីវ៉ាទីកង់ព្រមានអំពីហានិភ័យរបស់មនុស្ស ដោយសារ AI

នៅក្នុងកិច្ចប្រជុំលោកអភិបាលព្រះសហគមន៍អាស៊ីឆ្នាំ ២០២៥ នៅកោះហុងកុង លោកបណ្ឌិត ប៉ាវឡូ រ៉ូហ្វីនី (Paolo Ruffini ) អ្នកទទួលបន្ទូកការិយាល័យទំនាក់ទំនងវ៉ាទីកង់ បានថ្លែងសុន្ទរកថាសំខាន់ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ និងជំរុញការគិតលើឱកាស និងបញ្ហាប្រឈមដែលនាំមកដោយបញ្ញាសិប្បនិម្មិត (AI)

ថ្លែងនៅសាកលវិទ្យាល័យ សន្តហ្រ្វង់ស៊ីស លោកបណ្ឌិតបានលើកទឹកចិត្តព្រះសហគមន៍កាតូលិកនៅអាស៊ីឱ្យងាកទៅរក AI មិនមែនដោយការភ័យខ្លាចនោះទេ ប៉ុន្តែជាមួយនឹងចក្ខុវិស័យបែបគ្រិស្តសាសនាច្បាស់លាស់ដែលមានឫសគល់ពីសេចក្តីថ្លៃថ្នូររបស់មនុស្ស សច្ចភាព និងការវិនិច្ឆ័យ។

លោកបណ្ឌិតបានលើកឡើងថា AI ពិតជាវ័យឆ្លាត ប៉ុន្តែ ភាពវៃឆ្លាតនេះមិនអាចជាសិប្បនិម្មិតបានទេ។

លោក បណ្ឌិត បានព្រមានយ៉ាងខ្លាំងប្រឆាំងនឹងការបំភាន់ថា AI អាចជំនួសចិត្ត ឬវិញ្ញាណរបស់មនុស្ស ប៉ុន្តែលោកក៏បានទទួលស្គាល់ថា AI អាចជួយក្នុងការវែកញែក បរិបទ ការសង្ខេប ការស្រាវជ្រាវ និងការបកប្រែ

លោកបានសង្កត់ធ្ងន់ថា ប្រាជ្ញាពិតមិនអាចកើតចេញពីម៉ាស៊ីន និងក្បួនដោះស្រាយបានទេ។ លោកបានបន្ថែមថា គ្រោះថ្នាក់ស្ថិតនៅក្នុងការជឿថា AI អាចផ្តល់នូវចំណេះដឹងគ្រប់បែបយ៉ាង ឬចំណេះដឹងសរុប ដែលប្រថុយនឹងការនាំមនុស្សជាតិទៅរកការល្បួងដូចគ្នានឹងអំពើបាបដើម

លោកបានសង្កត់ធ្ងន់ថា ភាពវៃឆ្លាតខ្លួនឯង "មិនអាចជាសិប្បនិម្មិតបានទេ" ហើយអ្វីដែលត្រូវបានគេហៅថា AI ជាទូទៅគឺ "ការគណនា" "ល្បែងស្ថិតិ" ដ៏មានឥទ្ធិពល ប៉ុន្តែមានកំណត់ និងមានសមត្ថភាពលាក់បាំងកំហុស និងផលប្រយោជន៍របស់ម្ចាស់របស់វានៅពីក្រោយរូបរាងអព្យាក្រឹតភាព៕

Daily Program

Livesteam thumbnail