មនុស្សរាប់ពាន់នាក់ស្វាគមន៍សម្តេចប៉ាបពេលទ្រង់យាងមកដល់ទីម័រខាងកើត
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងទៅដល់ទីក្រុង ឌីលី ដែលជារដ្ឋធានីនៃប្រទេសទីម័រខាងកើត ដើម្បីចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅប្រទេសទី២ នៃដំណើររបស់ទ្រង់មកកាន់អាស៊ី និងអូសេអានី ។
វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់ទ្រង់នៅ ប្រទេសប៉ាពួញូហ្គីណេ សម្តេចប៉ាប បានធ្វើដំណើរដល់ ប្រទេសទីម័រខាងកើត ដែលជាប្រទេសតែមួយគត់ក្នុងការធ្វើដំណើររបស់ទ្រង់មកកាន់ប្រជាជាតិដែល មានអ្នកកាន់សាសនាកាតូលិកភាគច្រើនលើសលប់។
យន្តហោះរបស់សម្តេចប៉ាប បានចុះចតនៅទីក្រុង ឌីលីនៅឯអាកាសយានដ្ឋានអន្តរជាតិប្រធានាធិបតី នៅកូឡូ ឡូបាតូ (Nicolau Lobato) នៅម៉ោង ២និង២០នាទី រសៀល ម៉ោងក្នុងស្រុក បន្ទាប់ពី ហោះហើររយៈពេល ៣ ម៉ោងកន្លះចេញពីប៉ាពួញូហ្គីណេ ។
វត្តមានសម្តេចប៉ាបត្រូវបានស្វាគមន៍ដោយ លោក ចូសេ ម៉ានូអែល រ៉ាមូស ហ័តា( José Manuel Ramos-Horta ) ប្រធានាធិបតី និងលោក ហ្សាណាណា ហ្គោស្មាវ (Xanana Gusmao ) នាយករដ្ឋមន្ត្រី ទីម័រខាងកើត រួមជាមួយគណៈប្រតិភូ និងមនុស្ស ១៤ នាក់ក្នុងសម្លៀកបំពាក់ប្រពៃណីតំណាងឲ្យក្រុងទាំង១៤ នៃប្រទេសនេះ។
បន្ទាប់ពីអញ្ជើញដល់ សម្តេចប៉ាបបានសម្រាកបន្តិចក្រោយពេលដែលបាន បានចាកចេញពីអាកាសយានដ្ឋាន មុនពេលធ្វើដំណើរទៅកាន់វិមានប្រធានាធិបតីសម្រាប់ពិធីស្វាគមន៍ជាផ្លូវការ ជាកន្លែងដែលទ្រង់ត្រូវថ្លែងសុន្ទរកថាផ្លូវការលើកដំបូងរបស់ទ្រង់ទៅកាន់អាជ្ញាធរនៃប្រទេស ដ៏តូចនៅអាស៊ីអគ្នេយ៍នេះ ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ គឺជាសម្តេចប៉ាបទី២ហើយ ដែលបានទៅបំពេញទស្សនកិច្ចនៅទីម័រខាងកើត បន្ទាប់ពីលោកសម្តេចប៉ាបយូហាន ប៉ូល ទី ២ ដែលបានធ្វើដំណើរមកកាន់ទីនោះនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៨៩ អំឡុងពេលការកាន់កាប់របស់ឥណ្ឌូនេស៊ី ហើយជាបុព្វជិតទីមួយចាប់តាំងពីប្រជាជាតិអាស៊ីពាក់កណ្តាលកោះនេះបានទទួលឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០២។
ប្រធានបទសំខាន់នៃដំណើរទស្សនកិច្ចនេះគឺ "សូមឱ្យជំនឿរបស់អ្នកជាវប្បធម៌របស់អ្នក" គូសបញ្ជាក់អំពីសារៈសំខាន់ជាបន្តបន្ទាប់នៃជំនឿកាតូលិកសម្រាប់ប្រជាជនទីម័រ ដែលត្រូវបានគាំទ្រយ៉ាងសកម្មដោយព្រះសហគមន៍ក្នុងអំឡុងពេលតស៊ូរបស់ពួកគេដើម្បីសេរីភាពពីការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី។