មនុស្សជាច្រើននាក់ស្លាប់នៅទីក្រុងកាប៊ូល បន្ទាប់ពីការវាយប្រហាររបស់ប៉ាគីស្ថាន

ប្រភពសន្តិសុខប៉ាគីស្ថាន បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ប្រទេសប៉ាគីស្ថាន បានដឹកនាំការវាយប្រហារដាក់គោលដៅជាក់លាក់នៅតំបន់ទីក្រុងកាប៊ូល ប្រទេស អាហ្វហ្គាសនីស្ថាន។ មានការផ្ទុះដែលគេឮនៅរដ្ឋធានីអាហ្វហ្គានីស្ថាន ដែលបានធ្វើ​ឲ្យយ៉ាង ហោចណាស់មនុស្ស ៥នាក់ ស្លាប់។ បន្ទាប់មកភ្លាម ប្រទេសទាំងពីរបានប្រកាសអំពី​ការ​ស្តារ​ការឈប់បាញ់រយៈពេល ៤៨ម៉ោង។

អង្គការក្រៅរដ្ឋាភិបាលសង្រ្គោះបន្ទាន់ អ៊ីតាលី បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៥នាក់ បានស្លាប់ និង ៣៥នាក់ បានរងរបួសនៅក្នុងការបំផ្ទុះ ដែលកើត​មាន​ឡើង​កាល​ពីថ្ងៃពុធ ទី១៥ ខែតុលា នៅទីក្រុងកាប៊ូល មុនពេលការឈប់បាញ់​ចូលជាធរមាន​នៅ​ប្រទេស​ប៉ាគីស្ថានដែលនាំមកនូវភាពស្ងប់ស្ងាត់ឡើងវិញ។

លោកដឺហ្ស៉ង់ ប៉ានីក នាយកអង្គការសង្រ្គោះបន្ទាន់អ៊ីតាលី បានរៀបរាប់នៅក្នុងសេចក្តី​ប្រកាស​​មួយថា ៖ ”យើងបានទទួលរថយន្តសង្រ្គោះបន្ទាន់ជាច្រើនដែលពោរពេញដោយ​អ្នក​រងរបួស ហើយយើងបានដឹងថា វាមានការផ្ទុះជាច្រើននៅចម្ងាយប៉ុន្មានគមពីមន្ទីរពេទ្យ​របស់​យើង។

យោងតាមប្រភពនៅក្នុងសេចក្តីប្រកាសខ្លី បានឲ្យដឹងថា ការវាយប្រហារ ក៏បានធ្វើឡើងនៅ​ក្នុង​ខេត្តកាន់ដាហា​នៅក្នុងភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន ដែលមានគោលដៅជាអាទិ៍ ​លើ​​ក្រុម​តាលីបង់​។ អ្នកនាំពាក្យនៃរដ្ឋាភិបាលតាលីបង់ លោក​ហ្ស៉ាប៊ីហ៊ូលឡា មូចាហ៊ីដ បានថ្លែងថា ឡានស៊ីទែន​ប្រេងមួយត្រូវបានផ្ទុះ និងបង្កបានជា​អគ្គីភ័យ​​​នៅក្នុងរដ្ឋធានី​អាហ្វហ្គាសនីស្ថាន។ រថយន្តសង្រ្គោះបន្ទាន់ជាច្រើន​បានចល័ត​នៅក្នុង​ទីក្រុង ហើយកងកម្លាំង​តាលីបង់បានធ្វើការនៅទីតាំង។

បន្តិចក្រោយពីការផ្ទុះថ្មីៗ ទាំងនេះ ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គាសនីស្ថាន បានប្រាកាស​យល់ព្រមការឈប់បាញ់​រយៈពេល ៤៨ម៉ោង។ ការទូតប៉ាគីស្ថាន បាននិយាយថា ៖ “ក្នុង​អំឡុង​​រយៈពេលនេះ ភាគីទាំងពីរប្រឹងប្រែងដោយស្មោះត្រង់ស្វែងរកដំណោះស្រាយ​វិជ្ជមាន​សម្រាប់​បញ្ហាដ៏ស្មុគស្មាញ រវាងប្រទេសទាំងពីរ ប៉ុន្តែនៅអាចដោះស្រាយបាន តាមរយៈ​កិច្ច​សន្ទនា​ដោយស្ថាបនា”។

នៅលើបណ្តាញសង្គម អ៊ិច អ្នកនាំពាក្យនៃរដ្ឋាភិបាលតាលីបង់ លោកហ្ស៉ាប៊ីហ៊ូលឡា មូចាហ៊ីដ បានរៀបរាប់ថា រដ្ឋាភិបាលតាលីបង់បានបញ្ជាឲ្យទាហានអាហ្វហ្គាសនីស្ថានគោរព​បទឈប់បាញ់ លើកលែងតែវាត្រូវបានរំលោភដោយភាគីម្ខាងទៀត។

វដ្តថ្មីនៃអំពើហិង្សារវាងប្រទេសទាំងពីរ ដែលបានមានទំនាក់ទំនងម្តងត្រូវម្តងខុសបានកើត​មាន​​ឡើង​​បន្ទាប់ពី​ការផ្ទុះផ្សេងៗដែលកើត​មាននៅទីក្រុងកាប៊ូល និងនៅភាគអាគ្នេយ៍​ប្រទេស​អាហ្វហ្គាសនីស្ថាន​កាលពីសប្តាហ៍មុន។ ពួកវា​ត្រូវបានចងភ្ជាប់ទៅ​នឹង​ប្រទេសប៉ាគីស្ថាន​ដោយ​​រដ្ឋាភិបាលតាលីបង់ និងបានបើកប្រតិបត្តិការយោធាតាមព្រំដែន​ប៉ាគីស្ថាន។

ចំណែកទីក្រុងឥស្លាមម៉ាបាដ ដែលប្រឈមមុខនឹងការលេចឡើងនូវវាយប្រហារប្រឆាំងមក​លើ​កង​​កម្លាំង​​​សន្តិសុខរបសខ្លួន បានចោទប្រកាន់ប្រទេសអាហ្វហ្គាសនីស្ថានជិតខាង ជាអ្នក​ផ្តល់​ទី​ជម្រក​​ដល់​ក្រុមភេរវករ ដែលជាក្រុមតាលីបង់ប៉ាគីស្ថាន ហើយទីក្រុងកាប៊ូលក៏បាន​បដិសេធ​ការ​​ចោទ​​ប្រកាន់​​ហើយដែរ។

ការផ្ទុះនានាកើតមានឡើងឡើងនៅប្រទេសអាហ្វហ្គាសនីស្ថានតាំងពីសប្តាហ៍មុន នៅខណៈ​ដែល​​ប្រមុខកាទូតក្រុមតាលីបង់បានធ្វើដំណើរទស្សនកិច្ចមិនធ្លាប់មាននៅប្រទេស​ឥណ្ឌា ដែល​ជាសត្រូវប្រវត្តិសាស្រ្តរបស់ប្រទេសប៉ាគីស្ថាន។

 

Daily Program

Livesteam thumbnail