មនុស្សជាងមួយលាននាក់នៅតែត្រូវការជំនួយនៅស្រីលង្កា
ព្យុះដែលកើតមាននៅស្រីលង្ការជាងមួយខែមកហើយនោះ នៅតែបន្តតាមលងបន្លាចសង្គមនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះដដែល ។ នេះបើតាមវ៉ាទីកង់ញូវ។
ប្រភពដដែលបានរាយការណ៍ថា គ្រោះធម្មជាតិដែលបានកើតមានឡើងនៅចុងខែវិច្ឆិកា ដែលបណ្តាលឱ្យមានមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅពេលនេះ នៅតែត្រូវការជំនួយ។
ជិតមួយខែបន្ទាប់ពីព្យុះដ៏សាហាវបានបំផ្លិចបំផ្លាញប្រទេសស្រីលង្កា មនុស្សជាងមួយលាននាក់នៅតែត្រូវការជំនួយជាបន្ទាន់ ខណៈដែលទឹកជំនន់ និងភ្លៀងធ្លាក់យូរនៅតែបន្តធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។
ព្យុះបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនៅថ្ងៃទី ២៨ ខែវិច្ឆិកា ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦៤៣ នាក់ និងមនុស្ស ១៨៣ នាក់បាត់ខ្លួន។
គិតត្រឹមថ្ងៃនេះ អង្គការសហប្រជាជាតិព្រមានថា ប្រជាជនស្រីលង្កាប្រហែល ១,៨លាននាក់នៅតែកំពុងដោះស្រាយជាមួយនឹងផលវិបាកនៃគ្រោះមហន្តរាយ ដោយពីរភាគបីនៃពួកគេត្រូវការជំនួយមនុស្សធម៌ រួមទាំងកុមារជិតកន្លះលាននាក់៕