មឈូសរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ត្រូវបិទគម្របនៅល្ងាចថ្ងៃសុក្រ

ពិធីបិទគម្របមឈូសរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នឹងត្រូវប្រារព្ធឡើងនៅវិសាលវិហាបាស៊ីលីកាសន្តសិលា នៅថ្ងៃសុក្រ ទី ២៦ ខែមេសា វេលាម៉ោង ៨:00 យប់។
ពិធីនេះ ត្រូវបានវ៉ាទីកង់រាយការណ៍ថា នឹងដំណើរការទៅក្រោមការដឹកនាំដោយលោកកាឌីណាល់ ខេវិន ហ្វារ៉េល (Kevin Farrel) ដើម្បីរៀបចំឲ្យស្រេចបាច់សម្រាប់រៀបចំពិធីបុណ្យសពផ្លូវការ នៅព្រឹកថ្ងៃសៅរ៍។
ពិធីថ្វាយអភិបូជានេះ នឹងចូលរួមដោយលោកកាឌីណាល់ អគ្គអភិបាល លោកអភិបាល លោកបូជាចារ្យបងប្រុស បងស្រី ជាច្រើននាក់ ហើយនឹងត្រូវចាក់ផ្សាយទូទាំងបណ្តាញសារព័ត៌មាន វ៉ាទីកង់ដើម្បីឲ្យគ្រីស្តបរិស័ទបានឃើញទិដ្ឋភាពនេះដោយផ្ទាល់។
តាមគម្រោងដែលគេបានគ្រោងទុក ពិធីនេះនឹងក្លាយជាពិធីចុងបញ្ចប់នៃកម្មវិធីគោរពវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប នៅក្នុងវិសាលវិហារបាស៊ីលីកាសន្តសិលា ដែលគេរំពឹងថា នឹងមានគ្រីស្តបរិស័ទចូលរួមរាប់ម៉ឺននាក់។
នៅព្រឹកថ្ងៃពុធនៅពេលដែលកម្មវិធីគោរពវិញ្ញាក្ខន្ធ ត្រូវបានរៀបចំឡើងភ្លាមមានគ្រីស្តបរិស័ទ និង ភ្ញៀវនានាបានអញ្ជើញមកគោរពទ្រង់ជាចុងក្រោយមិនតឹចជា៥ ម៉ឺននាក់ឡើយ៕
Daily Program
