មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនឹងរៀបចំតុមូលស្តីពី “កេរ្តិ៍ដំណែលរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ចំពោះអន្តរជំនឿ”

មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីសម្រាប់សាសនា និងទំនាក់ទំនងសង្គម ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវអប់រំឯករាជដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នឹងរៀបចំសិក្ខាសាលាតុមូលតាមអ៊ីនធឺណិតស្តីពី «កេរ្តិ៍ដំណែលរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងកិច្ចសន្ទនាអន្តរជំនឿនៅអាស៊ី»។
តាមការគ្រោងទុក កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ តាមរយៈ Zoom នៅម៉ោង៧យប់ ម៉ោងនៅប្រទេសថៃ។
តាមការគ្រោងទុកវាគ្មិនកិត្តិយសដែលនឹងចូលរួមនៅក្នុងកម្មវិធីនេះ រួមមានលោកបណ្ឌិត កាម៉ារូហ្សាម៉ាន ប៊ូស្តាម៉ាំ អាមេដ (Dr. Kamaruzzaman Bustamam Ahmad ) មកពីសាកលវិទ្យាល័យ អ៊ីស្លាម នៅឥណ្ឌូនេស៊ី លោកអគ្គភិបាល បូលូស ប៊ុនឌី ក្លេដេន (Paulus Budi Kleden) អគ្គអភិបាលនៃព្រះសហគមន៍ភូមិភាគ អេន (Ende) នៅឥណ្ឌូនេស៊ី, លោកបណ្ឌិត អាហ្សូណា ភីធ័ ឆៃសេណា (Dr. Arjuna Peter Chaiyasena ) មកពីសាកលវិទ្យាល័យមួយនៅខេត្ត ណាខនរ៉ាចាសេម៉ា ជាដើម។
កម្មវត្ថុដែលនឹងពិភាក្សាគឺ ផ្តោតលើឥទ្ធិពលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ លើការងារនៃកិច្ចសន្ទនាអន្តរសាសនានៅអាស៊ី៕
Daily Program
