មជ្ឈមណ្ឌលមនុស្សធម៌អ្នកម្តាយតេរេសានៅឥណ្ឌារងការផាកពិន័យជាង៦៥ម៉ឺនដុល្លារ
មជ្ឈមណ្ឌលមនុស្សធម៌អ្នកម្តាយតេរីសានៅរដ្ឋចាន់ឌីហ្គាត (Chandigarh) រដ្ឋមួយនៅក្នុងប្រទេសឥណ្ឌា បានរកនូវការផាកពិន័យដែលមានតម្លៃរហូតដល់ជាង ៦៥ ម៉ឺនដុល្លារ ពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រងអគារ។
សារព័ត៌មានហ៊ីនឌូស្តានថាមស៍ បានរាយការណ៍ថា រដ្ឋបាលមជ្ឈមណ្ឌលមនុសធម៌អ្នកម្តាយតេរីសា គឺមណ្ឌលសកម្មភាពមួយនៅក្នុងចំណោមស្ថាប័នប្រមាណជា ២៣ ដែលគេបានរកឃើញ ថារំលោភបទដ្ឋាននៃការគ្រប់គ្រងសំណងនៅក្នុងរដ្ឋដែលអាចនឹងរងនូវការពិន័យដែលមាន តម្លៃសរុប ខាងលើនេះ។
ប្រភពដដែលបានបន្តថា ការផាកពិន័យនេះគឺយោងតាមច្បាប់គ្រប់គ្រងអចលនទ្រព្យ២០០៧ ដែលគេទាមទារឲ្យត្រូវបងពិន័យ៣ រ៉ូពី នៅក្នុងមួយហ្វីតការ៉េ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញកំពុងតែបន្តធ្វើការតវ៉ាករណីនេះ។
លោក រ៉ាម៉ាន វ៉ាលៀ (Raman Walia) ដែលជាអ្នកប្រឹក្សាផ្នែកច្បាប់មួយរូបដែលធ្លាប់បានមក លេងនៅមណ្ឌលអ្នកម្តាយតេរីសាពីមុនមកនោះ បាននិយាយថា បរិវេណដែលត្រូវកំណត់ការផាកពិន័យនេះ គឺបរិវេណនៃកន្លែងលំអរមានដាំផ្កា និងរុក្ខជាតិ ដែលនឹងមិនគួររំលោភច្បាប់ គ្រប់គ្រងអចលនទ្រព្យបែបនេះឡើយ។
ដោយឡែក លោក អាវិន បានសាល (Arvind Bansal ) ដែលជាអ្នកធ្លាប់ចេញចូលមជ្ឈមណ្ឌលនេះជាញឹកញាប់ដែរនោះជំរុញអោយប្រជាពលរដ្ឋនៅក្នុងតំបន់ជួយគាំទ្របងស្រីពាក់ព័ន្ធផ្នែកច្បាប់។
គួររំលឹកថា មជ្ឈមណ្ឌលមនុស្សធម៌អ្នកម្តាយតេរីសានេះ គឺត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយនៅពេលនេះមានអ្នកដែលកំពុងតែស្នាក់នៅមជ្ឈមណ្ឌលនេះជាជនពិការសរុប ៤០ រូប ទីនោះលែងប្រកាសទទួលនិងធ្វើសកម្មភាពមួយរយៈមកហើយដោយសារតែបញ្ហាច្បាប់៕