មកស្គាល់ការឌីណាល់វ័យចំណាស់ជាងគេ និងមាន​សម្មភាពរស់រវើក

លោកកាឌីណាល់ ជីអូវ៉ាន់នី បេតទីស្តា រ៉េ (Giovanni Battista Re) គឺជាកាឌីណាល់វ័យចំណាស់បំផុត ប៉ុន្តែលោកក៏មានសកម្មភាពរស់រវើកនៅក្នុងព្រះសហគមន៍ ។

តាមជីវប្រវត្តិដែលបង្ហោះនៅសន្តអសនៈបានឲ្យដឹងថា លោកកាឌីណាល់នៅពេលនេះមានអាយុ ៩១ ឆ្នាំ ដោយលោកកើតនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ១៩៣៤ ដែលធ្លាប់ជាប្រធានក្រុមប្រឹក្សាលោកកាឌីណាល់ កាលពីឆ្នាំ២០០០ ។

លោកជាជនជាតិអ៊ីតាលី ដែលត្រូវបានតែងតាំងជាកាឌីណាល់ នៅក្នុងឆ្នាំ២០០១ ហើយកាន់តួនាទីនៅក្នុងស្ថាប័នគ្រប់គ្រងការជ្រើសរើសលោកអភិបាលព្រះសហគមន៍ពីឆ្នាំ​២០០១ ដល់ ឆ្នាំ​២០១០ ហើយ នៅក្នុងឆ្នាំ២០១៣ លោក គឺជាអ្នកដឹកនាំការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ។​

លោកកាឌីណាល់ បានទទួលអគ្គសញ្ញាជាបូជាចារ្យ នៅក្នុងថ្ងៃទី ០៣ ខែមីនា ឆ្នាំ​១៩៥៧ ក្រោយពេលដែលលោកទទួលសញ្ញាប័ត្របណ្ឌិតច្បាប់ព្រះសហគមន៍​។ លោកធ្លាប់មានប្រវត្តិកាន់កាប់ការងារទូតសន្តអសនៈជាច្រើនឆ្នាំ៕

Daily Program

Livesteam thumbnail