ភ្ញៀវទេសចរជាង​៣លាននាក់ ដើរកំសាន្ត​រយៈពេល​២ថ្ងៃនៃថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥

​​យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍នៃ​នាយកដ្ឋានស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍​ បាន​ឱ្យដឹងថា ទេសចរជាតិ និងប្រជាពលរដ្ឋ ចំនួន​ ៣ ៤៨៨ ០៦៥ នាក់ និង​ទេសចរបរទេស ៤៧ ២៦០ នាក់ បាន​ដើរលេងកម្សាន្តរយៈពេល២ថ្ងៃ​នៃ​ថ្ងៃឆ្លងឆ្នាំសកល។​

​ក្រសួងបានបន្តថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២២ម៉ឺននាក់ (២១៦ ៣៣១ នាក់) និងទេសចរបរទេស ប្រមាណ ២ម៉ឺននាក់ (១៨ ២៤៩ នាក់)។

ចំណែកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣,២៧ លាននាក់ (៣ ២៧១ ៧៣៤ នាក់) និងទេសចរបរទេស ប្រមាណ ៣ម៉ឺននាក់ (២៩ ០១១ នាក់)។

របាយការណ៍បញ្ជាក់ថា ៖ «សរុបរយៈពេលពីរថ្ងៃគឺ ថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ ​មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣,៤៩ លាននាក់ (៣ ៤៨៨ ០៦៥ នាក់) និងទេសចរបរទេស ប្រមាណ ៥ម៉ឺននាក់ (៤៧ ២៦០ នាក់)»។​

រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេ ៥ រួមមាន៖

១. រាជធានីភ្នំពេញ

- ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ១ ៥៥៥ ០៥៩ នាក់

- ទេសចរបរទេស ប្រមាណ ១៨ ៤២០ នាក់

២. ខេត្តព្រះសីហនុ

- ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៤១៥ ៨៨៦ នាក់

- ទេសចរបរទេស ប្រមាណ ៦ ៩៤៣ នាក់

៣. ខេត្តសៀមរាប

- ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣២៣ ៤០០ នាក់

- ទេសចរបរទេស ប្រមាណ ១០ ២៦០ នាក់

៤. ខេត្តបាត់ដំបង

- ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣២៤ ០៥៣ នាក់

- ទេសចរបរទេស ប្រមាណ ៧០៧ នាក់

៥. ខេត្តកំពត

- ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២២៦ ៧៥៨ នាក់

- ទេសចរបរទេស ប្រមាណ ១ ២១៨ នាក់​​៕

 

Daily Program

Livesteam thumbnail