ភូមិភាគ​ថ្មីនៅហ្វីលីពីនស្វាគមន៍​លោកអភិបាល​ដំបូង

ភូមិភាគព្រះសហគមន៍កាតូលិក ប្រូប្រ៊ីរីដេត ( Prosperidad ) ដែលជាភូមិភាគកាតូលិកថ្មីដែលទើបបានបង្កើតឡើង នៅភាគខាងត្បូងប្រទេសហ្វីលីពីនបានទទួលលោកអភិបាលដំបូងរបស់ខ្លួន។​

លោកអភិបាលដំបូងនៃព្រះសហគមន៍ថ្មីនេះ ដែលទើបនឹង​តែងតាំង គឺលោកអភិបាល រូបេន ឡាបាហ្សូ (Ruben Labajo)។

លោកអភិបាល រូបេន ឡាបាហ្សូ​ បានចូលកាន់តំណែង ជាផ្លូវការនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ ហើយពិធីតែងតាំងនេះត្រូវបានរៀបចំឡើង នៅព្រះវិហារ Saint Michael the Archangel ក្នុងខេត្ត អាហ្គូសាន ដែល ស័រ (Agusan del Sur)។

លោកអភិបាល រូបេន ឡាបាហ្សូ ពីមុនជាអភិបាលឧត្ថម្ភក នៃ​ព្រះសហគមន៍កាតូលិកភូមិភាគ​សេប៊ូ (Cebu) ហើយ ឥឡូវនេះគឺជាអភិបាល​​ទី៨៧ នៅក្នុងប្រទេសហ្វីលីពីន។

គួររំលឹកថាភូមិភាគ ប្រូប្រ៊ីរីដេត ត្រូវបានសម្តេចប៉ាបយល់ព្រមឲ្យ​បង្កើតកាលពី​ខែតុលា ឆ្នាំ ២០២៤ ដោយផ្តាច់ចេញពី យុត្តាធិការនិងរចនាសម្ព័ន្ធនៃព្រះសហគមន៍កាតូលិកនៃភូមិភាគប៊ូទូអាន់  (Butuan)

នៅថ្ងៃតែងតាំងនេះ លោកអភិបាល បានមានប្រសាសន៍ថា ភូមិភាគ ប្រូប្រ៊ីរីដេតគឺជា លំនៅស្ថាននៃជំនឿរបស់លោក៕

Daily Program

Livesteam thumbnail