ព្រះសហគមន៍ឥណ្ឌាបើកបណ្តុះបណ្តាលសិស្សគ្រីស្តបរិស័ទនូវកម្មវិធីត្រៀមប្រឡងចូលការងារដ្ឋ
អគ្គអភិបាលនៃព្រះសហគមន៍ផុនឌីកឆ័រី (Pondicherry) និង គូដាល័ (Cuddalore) ក្នុងរដ្ឋតាមីលណាឌូ នៅភាគខាងត្បូងប្រទេសឥណ្ឌា បានបើកកម្មវិធីបណ្តុះបណ្តាលត្រៀមកម្មវិធីប្រឡងចូលបម្រើការងារដ្ឋ ជូនសិស្ស ឲ្យត្រៀមប្រឡងក្រមខណ្ឌបម្រើការងាររដ្ឋ។
ការបង្កើតសាលាបណ្តុះបណ្តាលបំណិននេះ គឺដើម្បីលើកទឹកចិត្តក្មេងៗឲ្យបន្តអាជីពក្នុងវិស័យសេវារដ្ឋបាលស៊ីវិលនៅក្នុងប្រទេស។
កម្មវិធីនេះមានគោលបំណងណែនាំសិស្សចាប់ពីថ្នាក់ទី ៦ តទៅ ដោយផ្តោតលើអាជីពសេវាស៊ីវិលសាធារណៈរយៈពេលវែង។
កម្មវិធីនេះនឹងក្លាយជាផ្នែកមួយនៃបណ្តាញសាលាបណ្តុះបណ្តាល ខណៈដែលគេដឹងថា ការប្រឡងប្រចាំខែនឹងត្រូវបានធ្វើឡើងដើម្បីវាយតម្លៃវឌ្ឍនភាព ហើយសិស្សដែលទទួលបាននិទ្ទេសខ្ពស់នឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់។
សាលាបណ្តុះបណ្តាលនេះត្រូវបានសម្ពោធរួមគ្នាជាមួយនឹងទិវាប្រចាំឆ្នាំនៃវគ្គសិក្សាមូលដ្ឋានរបស់ខ្លួន។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាអធិបតីដោយអគ្គអភិបាល ហ្រ្វង់ស៊ី កាលីស (Francis Kalist) នៃព្រះសហគមន៍ ផុនឌីកឆ័រី និង គូដាល័ ដែលបានលើកទឹកចិត្តសិស្សឱ្យរៀបចំខ្លួនជាប្រព័ន្ធ និងចូលទៅ ប្រឡងប្រជែងដោយមានទំនុកចិត្ត៕