ព្រះសហគមន៍វៀតណាមកំពុងរៀបចំទទួលបុគ្គលដែលមានសុភមង្គលបំផុតថ្មី

គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសវៀតណាមបានកំពុងតែរៀបចំត្រៀមទទួលបុគ្គល ដែលមានសុភមង្គលបំផុតមួយរូប។

តាមសេចក្តីរាយការណ៍ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបង្ហាញនូវការគាំទ្ររបស់ទ្រង់ហើយនៅក្នុងការទទួល ស្គាល់ មរណបុគ្គលមួយរូបជាបុគ្គលដែលមានសុភមង្គលបំផុត នៅក្នុងព្រះសហគមន៍វៀតណាម ។

មរណសាក្សីដែលនឹងទទួលការតែងតាំងជាបុគ្គលដែលមានសុភមង្គលបំផុតនេះ គឺ លោកបូជាចារ្យ ហ្វ្រង់ស៊ី សាវីយ៉េ ជុង ប៊ូ ឌៀប ( Francis Xavier Tru'o'ng Bƚu Diệp) ដែលត្រូវបានគេដឹងថា លោកកើត នៅក្នុងឆ្នាំ ១៨៩៧ និង មរណភាពពីព្រោះបុព្វហេតុសាសនា នៅក្នុងឆ្នាំ ១៩៤៦ ។

លោកបូជាចារ្យ ត្រូវបានគេដឹងថា បានបូជាជីវិតនៅក្នុងការ ការពារសិទ្ធិរបស់អ្នកស្រុកប្រឆាំងនឹងការលួចប្លន់ដោយក្រុមចោរប្លន់ដ៏ឃោរឃៅនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ និងកំឡុងសង្គ្រាមវៀតណាមលើកទីមួយ។

លោកកើតនៅ ថ្ងៃទី១ ខែមករា ឆ្នាំ១៨៩៧ នៅ តាន ឌឹក (Tân Đúrc) នៅក្នុងខេត្ត អានយ៉ាង នៃតំបន់ដីសណ្តមេគង្គ ។

នៅមុនពេលទទួលមរណភាព លោក បូជាចារ្យត្រូវបានគេដឹងថា បានបម្រើព្រះសហគមន៍កាតូលិក អស់រយៈពេល១៦ ឆ្នាំ នៅក្នុងប្រទេសវៀតណាម និង​ប្រទេសកម្ពុជាផងដែរ ។

លោកបានត្រូវគេសម្មត់ថា បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ១៩៤៦ក្រោយពេលដែល កងជីវពលមួយក្រុមបានចាប់គាត់ និងឃុំខ្លួនគាត់នៅក្នុងឃ្លាំងអង្ករមួយ ហើយក្រោយមកសាកសពរបស់លោក ត្រូវបានគេប្រទះឃើញ៕

Daily Program

Livesteam thumbnail