ព្រះសហគមន៍ភ្ញាក់ផ្អើល ខណៈតុលាការកំពូលប៉ាគីស្ថានគាំទ្រអាពាហ៍ពិពាហ៍របស់កុមារី១៤ ឆ្នាំម្នាក់

ព្រះសហគមន៍ កាតូលិកនៅប្រទេសប៉ាគីស្ថានបានសម្តែងការព្រួយបារម្ភអំពីសាលក្រមដែលចេញដោយតុលាការរដ្ឋធម្មនុញ្ញសហព័ន្ធ កាលពីនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ ដែលបានទទួលស្គាល់ អាពាហ៍ពិពាហ៍របស់ក្មេងស្រីគ្រីស្តសាសនា​អាយុ ១៤ ឆ្នាំជាមួយបុរសអាយុ ៤០ ឆ្នាំម្នាក់។

ពាក់ព័ន្ធនឹងករណីនេះ តុលាការបានដាក់ការសង្ស័យលើ ឯកសារនៅកម្រិតមូលដ្ឋានថា មិនអាចទុកចិត្តបាន ហើយជំនួសមកវិញបានផ្តល់អាទិភាពដល់ការអះអាងរបស់ចុងចម្លើយថា អនីតិជនបានឈានដល់ "អាយុពេញវ័យ" ហើយបានប្តូរទៅជាសាសនាអ៊ីស្លាមដោយស្ម័គ្រចិត្ត ខណៈដែលមេដឹកនាំសាសនា បានទទួលស្គាល់ករណីនេះ។

ពាក់ព័ន្ធនឹងការសម្រេចនេះ លោកបូជាចារ្យ បែណាត អេម៉ានូអែល( Bernard Emmanuel) នាយកនៃ គណៈកម្មការកាតូលិកសម្រាប់យុត្តិធម៌ និងសន្តិភាព បានពិពណ៌នាអំពីការសម្រេចចិត្តនេះថាជាការថយក្រោយសម្រាប់នីតិរដ្ឋនៅប៉ាគីស្ថាន។

លោកបានកត់សម្គាល់ថា សាលក្រមនេះធ្វើឱ្យយុវនារីជនជាតិភាគតិចងាយរងគ្រោះ ហើយបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញតាមផ្លូវតុលាការដែលផ្តល់អាទិភាពដល់ការការពារធម្មនុញ្ញភាពសម្រាប់កុមារ៕

Daily Program

Livesteam thumbnail