ព្រះសហគមន៍ព្រួយបារម្ភពាក់ព័ន្ធនឹងជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិក និងការកាត់ថវិកាសហព័ន្ធ

អង្គការការីតាសបាននិយាយថា ការព្យួរភ្លាមៗនៃទីភ្នាក់ងារ USAID កំពុងជះផលប៉ះពាល់ដល់ការងារសង្គ្រោះរបស់ពួកគេសម្រាប់ប្រជាជនដែលរស់នៅពឹងផ្អែកលើជំនួយមនុស្សធម៌ ខណៈពេលដែលព្រះសហគមន៍នៅសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភលើការកាត់បន្ថយថវិកាសហព័ន្ធយ៉ាងខ្លាំងដើម្បីចំណាយសម្រាប់កម្មវិធីមនុស្សធម៌សង្គមដែលកំពុងត្រូវបានពិភាក្សានៅក្នុងសភា វានឹងប៉ះពាល់ដល់គ្រួសារដែលងាយរងគ្រោះនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានធ្វើឱ្យភ្ញាក់ផ្អើលតាមរយៈកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទូទាំងពិភពលោក រួមទាំងសកម្មភាពដែលធ្វើឡើងដោយអង្គការកាតូលិក ដូចជាការីតាស ដែលជាដៃគូអភិវឌ្ឈន៍សង្គមនៃព្រះសហគមន៍កាតូលិក។
ប្រភពដដែលនេះបានអះអាងថា ការសម្រេចចិត្តរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈដើម្បីកាត់បន្ថយជាង ៩០% នៃកិច្ចសន្យាជំនួយបរទេសរបស់ខ្លួនដែលស្មើនឹងទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារកំពុងតែជះឥទ្ធិពលអវិជ្ជមានច្រើន។
សកម្មភាពនេះ បានធ្វើឱ្យអន្តរាយដល់កិច្ចសហការនានាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិដូចជា ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលស្ថានប័នទំាងនេះមួយភាគធំ កំពុងតែពឹងផ្អែកយ៉ាងខ្លាំងលើមូលនិធិផ្គត់ផ្គង់ស្បៀងអាហារ និងជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក៕
Daily Program
