ព្រះសហគមន៍បង់ក្លាដេស មិនគាំទ្រ​ទោសប្រហារជីវិតអតីតនាយិការដ្ឋមន្រ្តី

ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកនៅប្រទេសបង់ក្លាដេសបានហៅការកាត់ទោសប្រហារជីវិតអតីតនាយិការដ្ឋមន្រ្តី ស៊ិក ហាស៊ីណា (Sheikh Hasina)  ថាជាសាវនាការ ឯកតោភាគី និង រំលោភអំណាច។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។​

លេខាធិការដ្ឋានសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកបង់ក្លាដែសបានរិះគន់ការកាត់ទោសប្រហារជីវិតលើ អតីតនាយិការដ្ឋមន្រ្តីដែលកំពុងតែភៀសខ្លួនថា មានហេតុផលនយោបាយ ដោយបញ្ជាក់ជាថ្មីនូវការជំទាស់របស់ព្រះសហគមន៍ ចំពោះទោសប្រហារជីវិត។

លោកអភិបាល ប៉ូណេន ប៉ូល គូប៊ី (Ponen Paul Kubi) អភិបាលនៃព្រះសហគមន៍ ភូមិភាគ មីមេនស៊ីង ( Mymensingh ) បាននិយាយថា សាលក្រមដែលចេញនៅថ្ងៃទី១៧ ខែវិច្ឆិកាដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់ប្រទេសបង់ក្លាដេសគឺ ឯកតោភាគី ដោយសារតែជនជាប់ចោទគ្មានមេធាវី ហើយរដ្ឋាភិបាលបច្ចុប្បន្នបានប្រើប្រាស់អំណាចនយោបាយដើម្បីផ្តល់សាលក្រមនេះ។

លោកអភិបាលបានលើកឡើងថា ព្រះសហគមន៍កាតូលិកមិនដែលគាំទ្រទោសប្រហារជីវិតទេ ទោះបីជាលោកគិតថា លោកស្រី ស៊ិក ហាស៊ីណា បានប្រព្រឹត្តបទឧក្រិដ្ឋក៏ដោយ៕

Daily Program

Livesteam thumbnail