ព្រះសហគមន៍នៅអាល្លឺម៉ង់ជំរុញអ្នកបោះឆ្នោតឱ្យគិតពីប្រជាធិបតេយ្យ

នៅពេលដែលអាល្លឺម៉ង់កំពុងតែរៀបចំការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ព្រះសហគមន៍កាតូលិកនៅអាល្លឺម៉ង់ កាន់តែយកចិត្តទុកដាក់ និង​បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទលើកកំពស់លទ្ធិប្រជាធិបតេយ្យ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះវិហារនៅអាល្លឺម៉ង់បាន សង្កត់ធ្ងន់ថា ប្រទេសនេះត្រូវតែឈរឲ្យរឹងមាំនិងម៉ឺងម៉ាត់ក្នុងការប្តេជ្ញាចិត្តតាមលទ្ធិប្រជាធិបតេយ្យ ការពារអ្នកដែលងាយរងគ្រោះបំផុត និងរួមចំណែកដល់ពិភពលោកដែលមានភាពយុត្តិធម៌ និងនិរន្តរភាព។

មេដឹកនាំ​គ្រីស្តសាសនាអាល្លឺម៉ង់បានចេញសេចក្តីអំពាវនាវរួមគ្នាមួយក្នុងសប្តាហ៍នេះដោយសង្កត់ធ្ងន់លើសារៈសំខាន់ដ៏សំខាន់នៃការការពារតម្លៃលទ្ធិប្រជាធិបតេយ្យ។

នាឱកាសនោះព្រះសហគមន៍អាល្លឺម៉ង់ក៏បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​មូនិច។

ហេតុការណ៍នៅទីក្រុងមូនិចនេះ ជាឧបទ្ទវហេតុចុងក្រោយបំផុតដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថានអាយុ២៤ ឆ្នាំម្នាក់បានបើកឡានដោយចេតនាចូលទៅក្នុងហ្វូងបាតុករនៅក្នុងទីក្រុង មូនិចដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៦ នាក់រងរបួស។

ជនសង្ស័យដែលបានរស់នៅក្នុងប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ ២០១៦ហើយមានទីលំនៅ និងប័ណ្ណការងារត្រឹមត្រូវ ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើការវាយប្រហារ៕

Daily Program

Livesteam thumbnail