ព្រះសហគមន៍នៅដែនដីពិសិដ្ឋបដិសេធទោសប្រហារជីវិត

ព្រះសហគមន៍កាតូលិកនៅដែនដីបរិសុទ្ធបដិសេធទោសប្រហារជីវិតដែលប្រកាសដោយអ៊ីស្រាអែល ដោយអំពាវនាវឱ្យមានសេចក្តីមេត្តាករុណា និងគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ព្រះសហគមន៍កាតូលិកនៅទីក្រុង យេរូសាឡឹមកំពុងអំពាវនាវឱ្យមានការគោរពចំពោះភាពពិសិដ្ឋនៃជីវិត បន្ទាប់ពីសភាអ៊ីស្រាអែលបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យមានទោសប្រហារជីវិតសម្រាប់អ្នកទោសប៉ាឡេស្ទីន។

ការសម្រេចនេះ បានបង្កឱ្យមានការជជែកវែកញែកមិនត្រឹមតែផ្នែកច្បាប់ និងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលេចចេញជាសំណួរផ្នែកសីលធម៌ផងដែរ។​

លោកបូជាចារ្យ បេណាត ផុងជី (Bernard Poggi) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យទេវវិជ្ជា Latin Patriarchal Seminary នៅទីក្រុង បិត ចាឡា ( Beit Jala) ជិតទីក្រុងបេក្លេហេម ( Bethlehem) បានប្រាប់ EWTN Newsថា  ព្រះសហគមន៍មិនគាំទ្រការអនុវត្តទោសប្រហារជីវិតឡើយ អ្វីដែលព្រះសហគមន៍យកចិត្តទុកដាក់នោះ គឺក្រឹត្រក្រមនិងច្បាប់ណាដែលដឹកនាំមនុស្ស ឆ្ពោះទៅរកជម្រើសដែលលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជាជាងធ្វើឱ្យវដ្តនៃអំពើហិង្សាកាន់តែស៊ីជម្រៅ។

លោក បូជាចារ្យបានមានប្រសាសន៍ថា ជីវិតមនុស្សគឺជាអំណោយដ៏ទេវភាព ដែលមិនត្រូវរំលោភបំពានឡើយ ហើយថាការខិតខំប្រឹងប្រែងណាមួយដើម្បីដាក់ទោសប្រហារជីវិត គឺផ្ទុយនឹងតម្លៃស្នូលនៃដំណឹងល្អ និងក្រមសីលធម៌គ្រីស្តសាសនា៕

Daily Program

Livesteam thumbnail