ព្រះសហគមន៍កូរ៉េប្រមូលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ករណីភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

លោកអគ្គអភិបាល សិលា ជង ស៊ុនតេក (Peter Chung Soon-taick) នៃព្រះសហគមន៍កាតូលិកភូមិភាគ សេអ៊ូល បានសម្តែងការរំលែកទុក្ខដល់ជនរងគ្រោះ និងបានប្រមូលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះករណីភ្លើងឆេះព្រៃដ៏សាហាវនៅក្នុងប្រទេស។
លោកអគ្គអភិបាល ជងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា "ភ្លើងឆេះព្រៃនាពេលថ្មីៗនេះបានរាលដាលពាសពេញតំបន់ផ្សេងៗនៃប្រទេសកូរ៉េខាងត្បូង។ គ្រោះមហន្តរាយនេះបានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងសម្រាប់មនុស្សជាច្រើន។
លោកអគ្គអភិបាលបានបន្ថែមថា បេះដូងខ្ញុំឈឺចាប់ចំពោះដំណឹងដ៏ក្រៀមក្រំដែលបន្តមកដល់យើង។ លោកបានអធិស្ឋានដល់អស់អ្នកដែលរងគ្រោះដល់ជីវិតឲ្យពួកគេសម្រាកដោយស្ងប់។
លោកអគ្គអភិបាល ក៏បានអធិស្ឋានឱ្យស្វែងរក ការលួងលោមពីព្រះជាម្ចាស់ហើយលើកឡើងថា ព្រះជាម្ចាស់កំពុងតែ នៅជាមួយនឹងជនរងគ្រោះ ដែលបានកំពុងតែរងនូវទុក្ខលំបាកនិងបាត់បង់ផ្ទះសម្បែង។
លោកអគ្គអភិបាលក៏បានចូលរួមរំលែកទុក្ខដល់អ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តជាពិសេសអ្នកដែលបានស្លាប់ពេលធ្វើការដើម្បីពន្លត់ភ្លើង និងធ្វើប្រតិបត្តិការសង្គ្រោះ។
លោកអគ្គអភិបាលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការគាំទ្រអ្នករងគ្រោះ ដោយបង្ហាញពីក្តីសង្ឃឹមសម្រាប់ការទប់ស្កាត់យ៉ាងឆាប់រហ័សនៃភ្លើងឆេះព្រៃ និងការស្តារឡើងវិញពេញលេញនៃសហគមន៍ដែលផ្លាស់ទីលំនៅ៕
Daily Program
