ព្រះសហគមន៍កាតូលិកអាមេរិកអំពាវនាវឲ្យលោកប្រធានាធិបតីបៃដិនកាត់បន្ថយទោសប្រហារជីវិត
ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅសហរដ្ឋអាមេរិកបានបើកការអំពាវនាវមួយទៅ ប្រធានាធិបតី ចូ បៃដិន ឱ្យកែសម្រួល ការកាត់ទោសប្រហារជីវិតសហព័ន្ធមុនពេលចុងបញ្ចប់នៃអាណត្តិរបស់លោក ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
នេះគឺជាការស្នើសុំដ៏ចំហរមួយទៅកាន់ លោក បៃដិន នៅពេលដែលលោកបានកំពុងតែ រៀបចំចាកចេញពីតំណែង។
ក្រុមលោកអភិបាលបាន សូមជំរុញឱ្យលោកបៃដិន ធ្វើការកែសម្រួល ទោសប្រហារជីវិតរបស់សហព័ន្ធបច្ចុប្បន្នទាំងអស់ ទៅជាលក្ខខណ្ឌនៃការជាប់ពន្ធនាគារជំនួសវិញ មុនពេលអាណត្តិរបស់លោកនឹងត្រូវបញ្ចប់នៅខែមករាខាងមុខ។
ការអំពាវនាវនេះ បានកើតមានឡើងនៅក្រោយពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអញ្ជើញគ្រីស្តបរិស័ទទាំងអស់អោយអធិដ្ឋានសម្រាប់អ្នកទោសដែលត្រូវកាត់ទោសប្រហារជីវិត ។
នៅពេលនេះនៅអាមេរិកគឺមានអ្នកទោសប្រមាណជា ៤០ នាក់ បានកំពុងតែរង់ចាំការអនុវត្តទោសនេះ ។
ក្រុមលោកអភិបាលព្រះសហគមន៍បានលើកឡើងថា ច្បាប់ប្រហារជីវិតនេះ គឺបានកំពុងតែរារាំង លទ្ធភាពនៃការស្តារនីតិសម្បទា និងកំណែទម្រង់ ហើយវាក៏ធ្លាប់នាំមកនៅ ការឈឺចាប់ជាច្រើន សម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ នៅពេលដែលគេដឹងថា ការអនុវត្តទោសនោះ ត្រូវបានដំណើរការដោយអយុត្តិធម៌ និងរើសអើង ។