ព្រះសហគមន៍កាតូលិកហ្វីលីពីនមួយប្រកាសចេញនូវក្រមសម្រាប់ការពារអនីតិជននិងជនងាយរងគ្រោះ

ព្រះសហគមន៍កាតូលិកនៅភូមិភាគ​កាឡាប៉ាន (Calapan) នៅក្នុងតំបន់ អូរ៉េនថល មីនឌូរ៉ូ (Oriental Mindoro) ក្នុងប្រទេសហ្វីលីពីន បានប្រកាសជាផ្លូវការនូវ "ក្រមសម្រាប់ការពារអនីតិជន និងជនងាយរងគ្រោះ"។

ក្រមប្រតិបត្តិនេះ ត្រូវបានប្រកាសដោយលោកអភិបាល ម័សេ ឃ្វូវេស ( Moisés M. Cuevas)​អភិបាលនៃព្រះសហគមន៍កាតូលិកនៅភូមិភាគ​កាឡាប៉ាន ដែលជាការពង្រឹងនូវការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍ ក្នុងការការពារកុមារ និងបុគ្គលដែលប្រឈមនឹងហានិភ័យពីការរំលោភបំពានផ្លូវភេទ និងអំពើមិនសមរម្យនានា។

លោកអភិបាលបានលើកឡើងថា ក្រមប្រតិបត្តិនេះ អាចជាក្រឹត្យគូសបញ្ជាក់ពីកាតព្វកិច្ចរបស់ព្រះសហគមន៍កាតូលិកនៅក្នុងភូមិភាគក្នុងការការពារ ជនងាយរងគ្រោះ ជាពិសេសក្នុងករណីដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ។

លោកបានបន្តថា ទម្រាំប្រកាសសម្រាប់អនុវត្ត ក្រមនេះបានឆ្លងកាត់ រយៈពេលសាកល្បងអស់៣ឆ្នាំ នៅក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ត្រឹមត្រូវក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតការងាររបស់បព្វជិត ដើម្បីការពារនិងបម្រើជនរងគ្រោះនិងអ្នកដែលត្រូវការជំនួយនានា៕

Daily Program

Livesteam thumbnail