ព្រះសហគមន៍កាតូលិកម៉ាឡេស៊ីបើកដំណើរការគេហទំព័រថ្មីមួយ

ព្រះវិហារកាតូលិកនៅប្រទេសម៉ាឡេស៊ី នឹងបើកដំណើរការនូវគេហទំព័រថ្មីមួយដែលមានអស័យដ្ឋាន www.GerejaKatolik.my ដើម្បីលើកកំពស់និងធ្វើឲ្យការផ្សព្វផ្សាយឌីជីថលកាន់តែប្រសើរឡើងសម្រាប់កិច្ចការបម្រើ និងការប្រកាសដំណឹងល្អរបស់ខ្លួន។
ព្រះសហគមន៍កាតូលិកភូមិភាគកូឡាឡាំពួរ បានប្រកាសថា ការបើកដំណើរការនាពេលខាងមុខរបស់ GerjaKatolik.my តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុង”ពិភពឌីជីថលរបស់ព្រះសហគមន៍កាតូលិក នៅក្នុងប្រទេសម៉ាឡេស៊ី" ។
គេហទំព័រថ្មីនេះនឹងក្លាយជាចំណុចកំពូលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណៈកម្មាធិការតំបន់ និងក្រុមការងារសម្រាប់ទំនាក់ទំនងសង្គម និងគណៈកម្មាធិការកណ្តាលនៃអនុសញ្ញាកិច្ចការប្រកាសដំណឹងល្អ របស់ព្រះសហគមន៍នៅម៉ាឡេស៊ី។
ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ព្រះសហគមន៍នៅតែបន្តទទួលយកឧបករណ៍ឌីជីថល ដើម្បីបង្កើនការចូលរួម និងការទំនាក់ទំនង នៅក្នុងចំណោមគ្រីស្តបរិស័ទ។
លើសពីនេះ គេហទំព័រនេះនឹងបម្រើជាវេទិកាសំខាន់មួយសម្រាប់ការធ្វើបច្ចុប្បន្នភាពលើការអប់រំជំនឿ និងការផ្តួចផ្តើមគំនិតនាពេលខាងមុខផ្សេងទៀតក្នុងការរៀបចំការប្រកាសដំណឹងល្អ៕
Daily Program
