ព្រះសហគមន៍កាតូលិកបង់ក្លាដែសប្រារព្ធទិវាបព្វជិត-ជិតាពិភពលោក
ទិវាបព្វជិត-ជិតាពិភពលោកត្រូវបានប្រារព្ធយ៉ាងឱឡារិកកាលពីដើម ខែកុម្ភៈ ស្របគ្នានឹងព្រឹត្តិការណ៍នៃការរៀបចំសន្និសីទស្តីពីសាសនានៅបង់ក្លាដែសក្នុងទីក្រុងសាវ៉ា ( Savar) ក្រោមអគ្គភូមិភាគក្រុងដាកា។
ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងក្រោមប្រធានបទ " បូជាជីវិតផ្ទាល់ខ្លួនក្នុងអង្គព្រះគ្រីស្ត ដើម្បីបំភ្លឺពិភពលោកដោយក្តីសង្ឃឹម" ដែលមានអ្នកចូលរួមប្រហែល ៣00 នាក់ រួមទាំងលោកបូជាចារ្យ ដូនជី និង គ្រីស្តបរិស័ទមកពីក្រុមគ្រួសារអ្នកបួសផ្សេងៗទូទាំងប្រទេស។
លោកបូជាចារ្យ រីផុន រ៉ូហ្សារីយូ ( Ripon Rozario) បានឲ្យដឹងថា ប្រធានបទនេះ បានសង្កត់ធ្ងន់ថា ការបំភ្លឺដោយក្តីសង្ឃឹមក្នុងជីវិតជាអ្នកបួសមានន័យថា ជាការអនុវត្តភារកិច្ចគ្រប់យ៉ាងដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងក្លាយជាប្រភពពន្លឺដែលបង្កើតក្តីសង្ឃឹមឡើងវិញសម្រាប់ជីវិតអ្នកដទៃ។
លោកបានកត់សម្គាល់ថា បុគ្គលដែលលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីបម្រើ ត្រូវបានត្រាស់ហៅឱ្យឆ្ពោះទៅមុខដោយចិត្តរីករាយ និងការតស៊ូ សូម្បីតែជួបគ្រាលំបាក និងគ្រាអស់សង្ឃឹមក៏ដោយ៕