ព្រះសហគមន៍កាតូលិកក្រុងសេអ៊ូលបង្កើនការប្រើប្រាស់ភាសាសញ្ញាសម្រាប់ពិធីសាសនា

ព្រះសហគមន៍កាតូលិកភូមិភាគសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូង កំពុងពង្រីកការចូលរួម និងចែករំលែកជំនឿតាមរយៈភាសាសញ្ញានៅក្នុងកម្មវិធីជាច្រើនតាមជំនឿរបស់ព្រះសហគមន៍។ ភូមិភាគនេះបានប្រកាសជាចំហថា ចាប់ផ្ដើមពីថ្ងៃទី២៣ ខែសីហាតទៅ ព្រះវិហារកាតូលិកដើងជុន ១ដុង (Deungchon 1-dong) ក្នុងសង្កាត់ហ្គាសេជូ (Gangseo-gu) ក្នុងទីក្រុងសេអ៊ូល នឹងមានសេវាកម្មបកប្រែភាសាសញ្ញាកាន់តែច្រើន។

ការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាសញ្ញានេះ គឺបានមកពីការចូលរួមរបស់អ្នកស្ម័គ្រចិត្តភាសាសញ្ញាពីររូបមកពីព្រះវិហារកាតូលិក អ៊ីផាថា (Ephatha) ដើម្បីជួយអប់រំជំនឿដល់គ្រីស្តបរិស័ទដែលមានបញ្ហាសុខភាពខាងសំឡេង ដែលហៅថា គរ។

គួររំលឹកផងដែរថា ព្រះសហគមន៍នេះក៏ជាទីកន្លែងរបស់បូជាចារ្យ ផាក មីនសូ (Park Min-Seo) ដែលជាបូជាចារ្យកាតូលិកថ្លង់ដំបូងគេនៅអាស៊ី និងបូជាចារ្យ គីម ដុងជុន (Kim Dong-jun) ដែលត្រូវបានតែងតាំងជាបូជាចារ្យនៅឆ្នាំ២០២៥។

លោកអគ្គអភិបាល សេវា ជុងស៊ុនតៃ (Peter Chung Soon-taick) បានមានប្រសាសន៍ថា ការពង្រីកសេវាកម្មភាសាសញ្ញានេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាថា គ្រីស្តបរិស័ទកាតូលិកដែលមានបញ្ហាថ្លង់ក៏អាចចូលរួមយ៉ាងពេញលេញនៅក្នុងជីវិតរបស់ព្រះសហគមន៍ផងដែរ។

Daily Program

Livesteam thumbnail
khmer popup image