ព្រះរាជក្រឹត្យ តែងតាំង​អភិបាលខេត្តថ្មីចំនួន ៤រូប និងផ្លាស់ប្តូរ​​​អភិបាលខេត្ត​​ចំនួន៤រូប​​

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាច​ក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងអភិបាលខេត្តថ្មីចំនួន ៤រូប និងផ្លាស់ប្តូរ​ទៅ​ខេត្ត​ផ្សេង​ចំនួន៤រូប​​។ នេះបើយោងតាមព្រះរាជក្រឹត្យ ផ្សេងៗគ្នា​ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៤។

លោក លោក ម៉ាង ស៊ីណេត អតីតអភិបាលរងខេត្តព្រះសីហនុ; លោក សរ សុ​ពុត្រា អតីត​អភិបាលរង​ខេត្ត​កំពង់ស្ពឺ; ​លោក មាន ចាន់យ៉ាដា និង លោក នួន ផារ័ត្ន ដែលជាអតី​ត​អ​ភិ​បា​លរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ, ខេត្តស្ទឹងត្រែង, ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។

ជាមួយគ្នានេះព្រះរាជក្រឹត្យក៏បាន​តែងតាំង លោក វ៉ី សំណាង អតីត​អភិបាល​ខេត្ត​កំពង់ស្ពឺ; លោក​ គួច ចំរើន អតីត​អភិបា​ល​ខេត្ត​ព្រះសីហនុ; លោក ជាម ច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ និង លោក ប៉ែន កុសល្យ អតីតអភិបាលខេត្តឧត្តរមានជ័យ បានក្លាយជាអភិបាលខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។

ក្រៅពីនេះ លោក គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្តាល; លោក អ៊ូច ភា អតីតអភិបា​លខេត្តតាកែវ; លោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តស្ទឹងត្រែង​ និង លោក ងួន រតនៈ អតីត​អភិបាល​ខេត្ត​កំពង់ធំ ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ៕

Daily Program

Livesteam thumbnail