ព្រះមហាក្សត្រនិងមហាក្សត្រីអង់គ្លេសធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអ៊ីតាលី

ព្រះមហាក្សត្រអង់គ្លេស ឆាល ទី៣ (Charles III) និងម្ចាស់ក្សត្រី ខាមីឡា ( Camilla )ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ទ្រង់មក កាន់ប្រទេសអ៊ីតាលី ដែលជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងក្នុងឆ្នាំនេះ និងជាលើកដំបូងរបស់ព្រះអង្គចាប់តាំងពីការចូលមន្ទីរពេទ្យរយៈពេលខ្លី ដោយសារផលប៉ះពាល់ពីការព្យាបាលជំងឺមហារីក។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងដំណើរទស្សនៈកិច្ចនោះ ព្រះអង្គ គ្រោងនឹងក្លាយទៅជាស្តេចអង់គ្លេសដំបូងគេដែលថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភាអ៊ីតាលីក្នុងអំឡុងពេលដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ព្រះអង្គនៅឆ្នាំ ២០២៥ ។
ព្រះមហាក្សត្រ និង ព្រះអង្គម្ចាស់ក្សត្រី បានមកដល់ទីក្រុងរ៉ូមកាលពីល្ងាចថ្ងៃច័ន្ទ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ ថ្ងៃ ។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី ១៧ របស់ព្រះមហាក្សត្រ មកកាន់ប្រទេសអ៊ីតាលី និងជាដំណើរដ៏សំខាន់លើកដំបូងរបស់ទ្រង់ចាប់តាំងពីការចូលសម្រាកនៅមន្ទីរពេទ្យរយៈពេលខ្លី ដោយសារតែផលប៉ះពាល់នៃការព្យាបាលជំងឺមហារីករបស់ទ្រង់។
នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គ ព្រះមហាក្សត្របានជួបជាមួយប្រធានាធិបតីអ៊ីតាលី សឺជីអូ ម៉ាតារ៉េឡា ( Sergio Matarella ) នៅវិមានប្រធានាធិបតី មុនពេលទៅទស្សនាវិមាន Victor Emmanuel II ដែលស្ថិតនៅ កណ្តាលទីក្រុងរ៉ូម។
ក្រោយមកនៅពេលរសៀល ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីបានយាងទៅទស្សនាឧទ្យានបុរាណវត្ថុនៅកូឡូសៀម។
ព្រះអង្គក៏បាន ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី មុនពេលចូលរួមកិច្ចប្រជុំ តុមូល ដែលដឹកនាំដោយក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស ស្តីពី "ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត"៕
Daily Program
