ព្រឹទ្ធសភារដ្ឋញូវយ៉កជំរុញឱ្សលើកកំពស់សន្តិសុខព្រះវិហារ
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់នៅទីក្រុងញូវយ៉កកំពុងជំរុញឱ្យលើកកំពស់ការរឹតបន្តឹងបញ្ហាសន្តិសុខនៅតាមព្រះវិហារកាតូលិកនានានៅក្នុងទីក្រុងនេះ បន្ទាប់ពីមានអំពើឧក្រិដ្ឋកម្មជាច្រើនកើនឡើងនៅក្នុងព្រះសហគមន៍កាតូលិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក ។
ក្រោយពេលព្រះវិហារកាតូលិកជាច្រើននៅក្នុងរដ្ឋនេះ ត្រូវរងការខូចខាត ឬវាយប្រហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកស្រី ជេស៊ីកា ស្កាសេឡា ស្តេនតុន (Jessica Scarcella-Spanton) សមាជិកព្រឹទ្ធសភារដ្ឋញូវយ៉កបានពិពណ៌នាថា ការវាយប្រហារនេះថា ជាទង្វើនៃការបំផ្លិចបំផ្លាញដ៏អាក្រក់ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ព្រះវិហារខ្លះត្រូវជនខិលខូចគប់លាមក ព្រះវិហារខ្លះត្រូវគេលួចចួលលួចទ្រព្យសម្បត្តិ ព្រះវិហារខ្លះត្រូវបានគេលបចូលវាយបំផ្លាញ ។
ជុំវិញបញ្ហាទាំងនេះ លោកស្រីបានស្នើឲ្យអាជ្ញាធរនិងអ្នកដែលទទួលខុសត្រូវនៅតាមព្រះវិហារលើកកំពស់បញ្ហាសន្តិសុខដែលគួរតែយកចិត្តទុកដាក់៕