ព្យុះទីហ្វុង​កំណាច​មួយ​វាយលុកហុងកុង

កាលពីម្សិលមិញនេះ​ ទីក្រុង​ហុង​កុង​ ត្រូវ​បាន​ព្យុះទីហ្វុងដ៏កំណាច​​មួយ​ទន្ទ្រានយ៉ាង​ខ្លាំង ដែលមានល្បឿន ២៨០ទៅ២៩០គីឡូមែត្រក្នុងមួយម៉ោង។ ព្យុះដែលមានកម្លាំង​ខ្លាំងនេះ បាន​ធ្វើ​ឲ្យ​ទីក្រុង​ហុង​កុង ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​សមុទ្រ​ចិន រងសោកនាដកម្មយ៉ាងខ្លាំង

កាលពីថ្ងៃចន្ទព្យុះនេះនៅចំងាយប្រមាណ១០០០គីឡូម៉ែត្រនៃភាគអាគ្នេយ៍នៃទីក្រុងនេះអាជ្ញាធរបានប្រកាសអាសន្នចំពោះគ្រោះថ្នាក់ដែលនឹងអាចកើតមានហើយឲ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់ និងស្នាក់នៅក្នុងផ្ទះរបស់ពួកគេ រហូតដល់ថ្ងៃព្រហស្បតិ៍ ដែលគេរំពឹងថា ស្ថានភាពនឹងវិលមករកភាពដើមវិញ។  ហាងនិងអាជីវកម្ម​​ជាច្រើនបានបិទទ្វារមិនដំណើរការ

នៅឯកោះ​តៃវ៉ាន់​ឯណោះវិញ អាជ្ញាធរ​បាន​រាយការណ៍ថា​ មាន​មនុស្ស​១៤​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​ឥទ្ធិពលនៃ​ព្យុះកំណាច​មួយនេះ៕

Daily Program

Livesteam thumbnail