ព្យុះត្រូពិច Remal វាយប្រហារបង់ក្លាដែស និងឥណ្ឌា
ព្យុះត្រូពិចទីមួយនៃរដូវមូសុងបានធ្វើឱ្យប្រជាជននៅប្រទេសបង់ក្លាដែស និងឥណ្ឌារាប់ពាន់នាក់រងគ្រោះដោយ គ្រោះទឹកជំនន់ និងការរអិលបាក់ដី។
តាមសេចក្តីរាយការណ៍ប្រជាជនបង់ក្លាដែស និងឥណ្ឌាប្រហែលពីរលាននាក់កំពុងស្ថិតក្នុងផ្លូវនៃព្យុះស៊ីក្លូនត្រូពិច Remal ដែលជាព្យុះធំទីមួយនៃរបបខ្យល់មូសុងវស្សាឆ្នាំ ២០២៤។
ព្យុះRemal នេះ បានបោកបក់នៅប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យដោយមានល្បឿនខ្យល់រហូតដល់ទៅ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
មនុស្សជាងមួយលាននាក់ត្រូវបានជម្លៀសចេញមុខព្យុះនេះ តែពូកគេត្រូវទទួលរងនូវ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែលគំរាមកំហែងបំផ្លាញផ្ទះដែលធ្វើពីដីឥដ្ឋ ឈើ បន្ទះប្លាស្ទិក ចំបើង និងរសាត់តាមទឹក។
លោក មូហីប៊ូ រ៉ាហ្វម៉ាន (Mohibbur Rahman )រដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រាប់សារព័ត៌មានថា ប្រទេសនេះបានបង្កើតជម្រកខ្យល់ព្យុះស៊ីក្លូនជិត ៨០០០នាក់ ហើយបានប្រមូលផ្តុំអ្នកស្ម័គ្រចិត្តជិត ៨ ម៉ឺននាក់។
នៅក្នុងចំណោមអ្នកដែលមានហានិភ័យខ្លាំងគឺជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅដោយគ្មានសញ្ជាតិ ។ ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាដោយសារតែការបៀតបៀននិងការគំរាមកំហែងខាងសេរីភាពសាសនា មក រស់នៅក្នុងជំរុំបណ្តោះអាសន្ន ដែលងាយរងគ្រោះនឹងការបាក់ដី និងទឹកជំនន់បំផុត។
នៅពេលនេះកងកម្លាំងសង្គ្រោះគ្រោះមហន្តរាយក៏ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋ បេនហ្គាលភាគខាងលិច របស់ឥណ្ឌា ដែលមានព្រំប្រទល់ជាប់ប្រទេសបង់ក្លាដែស ហើយជើងហោះហើរពីទីក្រុង គុកាតា (Kolkata) ត្រូវបានផ្អាក៕