ពិព័រណ៍ដៃគូផែនដីបង្ហាញពីតម្រូវការជាបន្ទាន់ដើម្បីការពារនិងថែរក្សាភពផែនដី

វ៉ាទីកង់ញូវបានរាយការណ៍ថា ពិពណ៌មួយដែលរៀបចំឡើងក្រោមមូលបទនៃភាពជាដៃគូនៅលើផែនដី ដើម្បីការពារនិងថែរក្សាផែនដី បានត្រូវរៀបចំឡើងនៅក្នុងទីក្រុងរ៉ូម។
ប្រភពដដែលបានឲ្យដឹងថា កម្មវិធីពិពណ៌នេះគឺបានរៀបចំឡើងពីថ្ងៃទី ១០ ខែកញ្ញា រហូតដល់ថ្ងៃទី ៤ ខែតុលា ខាងមុខ នៅមណ្ឌល Borgo Laudato Si នាតំបន់ ខាស្តែល ហ្គាដូលហ្វូ (Castel Gandolfo) ។
កម្មវិធីពិពណ៌នេះត្រូវបានចូលរួមជាអធិបតីដោយលោកកាឌីណាល់ ហ្វាប៊ីអូ បាជីអូ (Fabio Baggio) អនុរដ្ឋមន្រ្តីក្រសួងទទួលបន្ទុកលើកកម្ពស់ការអភិវឌ្ឍន៍មនុស្សជាតិនៃសន្តអសនៈ និងមានការចូលរួមបង្ហាញស្នាដៃរបស់វិចិត្រករវ័យក្មេងមកពី ២៨ ប្រទេសលើបញ្ហាប្រឈមនៃវិបត្តិអេកូឡូស៊ី។
នាឱកាសនោះ លោកកាឌីណាល់ ស្វាគមន៍គំនិតផ្តួចផ្តើមនេះហើយសង្កត់ធ្ងន់ថា វាជាមធ្យោបាយមួយដើម្បីចូលរួមជាមួយយុវជនក្នុងការអំពាវនាវជាបន្ទាន់ដើម្បីការពារនិងថែរក្សាភពផែនដីដែលជាដែនជម្រករួមរបស់មនុស្សជាតិ៕
Daily Program
