ពិធីបើកទ្វារពិសិដ្ឋត្រូវបានរៀបចំឡើងនៅមន្ទីរឃុំឃាំងមួយកន្លែងជាលើកដំបូង

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងបើកទ្វារពិសិដ្ឋសម្រាប់ពិធីបុណ្យព្រះយេស៊ូប្រសូត្រនៅនៅក្នុងពន្ធនាគារ រីប៊ីបៀ (Rebibbia New Complex ) ក្នុងទីក្រុងរ៉ូម ហើយទ្រង់បាន និងប្រារព្ធពិធីថ្វាយអភិបូជាសម្រាប់អ្នកទោសនៅទីនោះតែម្តង។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

នាឱកាសនោះសម្តេចប៉ាបបានពន្យល់ថា ៖​ «ទូលបង្គំជាខ្ញុំចង់បានទ្វារពិសិដ្ឋ ទីពីរដែលខ្ញុំបើកឱ្យនៅទីនេះនៅក្នុងពន្ធនាគាត សម្រាប់បើកទំព័រថ្មីនៃឆ្នាំអំណរសប្បាយនិងជាឆ្នាំនៃសេចក្តីសង្ឃឹម»។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ទ្វារដំបូងដែលត្រូវបានបើកគឺ ទ្វាពិសិដ្ឋ នៃវិមានសន្តសិលាបាស៊ីលីការ ដែលបានបើកនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់មក គឺបានបើកទ្វារ នេះ ជាលើកដំបូងនៅក្នុងមន្ទីរឃុំឃាំង ។

នៅក្នុងឱកាសនោះសម្តេចប៉ាបបានមានបន្ទូលអំពីសារៈសំខាន់នៃការបើកទ្វារនៅទីនោះ។ នៅពីមុខសាលាជំនុំនៃមន្ទីរឃុំឃាំង ទ្រង់បានពន្យល់ថា ទ្រង់ចង់ឱ្យមនុស្សគ្រប់រូប «មានឱកាសដើម្បីបើកទ្វារទៅកាន់ដួងចិត្តរបស់ពួកគេ ហើយយល់អំពីសេចក្ដីសង្ឃឹមនោះមិនដែលខកចិត្តឡើយ»។

សម្តេច​ប៉ាប ក៏បាន​ឆ្លុះ​បញ្ចាំង​អំពី​ហេតុផល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ ដោយ​ពណ៌នា​ថា​ នេះជាកាយវិការ​ដ៏​ស្រស់​ស្អាត​  ប៉ុន្តែលើសពីការបើកទ្វារធម្មតា សម្តេចប៉ាបបានលើកទឹកចិត្តអ្នកទោសដែលមានវត្តមាន ឲ្យបើកបេះដូងរបស់ពួកគេ ហើយបញ្ជាក់ថា ភាតរភាព​គឺ​ជា «ចិត្ត​បើក​ចំហ ហើយក្តីសង្ឃឹមគឺជាយុថ្កា»។

សម្តេចប៉ាបបានប្រដូចក្តីសង្ឃឹមទៅនឹងយុថ្កានៅលើច្រាំង ដែលចងដោយខ្សែពួរដោយសុវត្ថិភាព។ ទ្រង់បាន​បន្ត​ថា​ ពេល​ខ្លះ ខ្សែ​ពួរ​រឹង ហើយ​វា​ធ្វើ​ឲ្យ​ដៃ​យើង​ឈឺ។ ទោះបីជានៅក្នុងគ្រាទាំងនេះក៏ដោយ យុថ្កានៃក្តីសង្ឃឹមនៅតែរក្សាយើងឆ្ពោះទៅមុខ៕

Daily Program

Livesteam thumbnail