ពលរដ្ឋឥណ្ឌូនេស៊ីនៅកោះមួយកំពុងតែរងទុក្ខដោយគ្រោះទឹកជំនន់
ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកោះហ្សាវ៉ា ចំនួន ១៧០ ភូមិ បានកំពុងតែប្រឈមមុខនឹងការលំបាកដោយសារតែគ្រោះទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ហើយ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលនេះ ពួកគេកំពុងតែរួបរួមគ្នាស្តារផលប៉ះពាល់ដែលបណ្តាលមកពីទឹកជំនន់ ដែលបណ្តាលឲ្យបានបំណាក់ដី ក្រោយពេលដែលកោះហ្សាវ៉ាបានទទួលរងទឹកភ្លៀងដ៏ខ្លាំង កាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ២០២៤ ថ្មីៗនេះ។
គ្រោះទឹកជំនន់នេះបានបណ្តាលឲ្យទន្លេនិងស្ទឹងពេញប្រៀប ហើយហូរមកពន្លិចភូមិករអ្នកស្រុក នៅក្នុងខេត្តហ្សាវ៉ាខាងលិច ។
មនុស្សជាង ៣000 នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្នរបស់រដ្ឋាភិបាល ហើយអាជ្ញាធរបានព្រមានពលរដ្ឋជាង១ 000 នាក់ផ្សេងទៀតឱ្យជម្លៀសចេញ។
គ្រោះទឹកជំនន់ភ្លាមៗ នេះបានកើតឡើងព្រមគ្នានឹងខ្យល់បក់បោកខ្លាំង និងការបាក់ដីក៏បានបំផ្លាញស្ពានចំនួន ៣១កន្លែង ផ្លូវ ៨១ ខ្សែរ វាលស្រែជាង ១៣០០ ហិចតា និងផ្ទះ ១.១៧០ ខ្នង។