ពលរដ្ឋឥណ្ឌាកាន់ទុក្ខជូនលោកបូជាចារ្យដែលចូលរួមបង្កើតមន្ទីរពេទ្យ កេរ៉ាឡា

លោកបូជាចារ្យ ហ្រ្វង់ស៊ី អាលឡាផេត ( Francis Alappatt) ដែលជាវេជ្ជបណ្ឌិតទទួលការបណ្តុះបណ្តាលកម្រិតវេជ្ជសាស្រ្តអាជីព ហើយក្រោយមកបានក្លាយជាបូជាចារ្យ និងជាអ្ន​កដែលបានជួយបង្កើតមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យធំជាងគេនៅកេរ៉ាឡា (Kerala ) និងបានបង្កើតគំនិតផ្តួចផ្តើមបរិច្ចាគឈាមទូទាំងរដ្ឋនេះ បានទទួលមរណៈភាពដោយក្តីអាឡោះអាឡៃ។

ទីភ្នាក់ងារព័ត៌មាន Ewtnnews បានរាយការណ៍ថា  ពលរដ្ឋឥណ្ឌារាប់ពាន់នាក់បានចូលរួមកាន់ទុក្ខលោក នៅថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២៦។

លោកត្រូវបានគេដឹងថា គឺជាវេជ្ជបណ្ឌិតអាជីBនិងជាបូជាចារ្យដែល បានជំរុញការគាំទ្រពីសាធារណជនសម្រាប់សេវាវេជ្ជសាស្រ្តនិងសង្រ្គោះជីវិតដល់ជនក្រីក្រ។

លោកត្រូវបានគេដឹងថា គឺជាវេជ្ជបណ្ឌិតដែលមានគោលការណ៍ ផ្តល់ការព្យាបាលដ៏ល្អបំផុតជាមួយនឹងការចំណាយតិច។

លោកបូជាចារ្យបានទទួលមរណភាពដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែមក្នុងអាយុ ៧២ ឆ្នាំនៅថ្ងៃទី ៨ខែមេសា។ លោកគឺជាឥស្សរជនដ៏លេចធ្លោម្នាក់នៅក្នុងព្រះសហគមន៍កាតូលិកនៅប្រទេសឥណ្ឌា។

លោកត្រូវបានតែងតាំងជាបូជាចារ្យនៅឆ្នាំ ១៩៩៥ ក្នុងអាយុ ៤១ ឆ្នាំ បន្ទាប់ពីបានចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្រ្តដើម្បីបំពេញក្តីស្រមៃកាលពីកុមារភាពរួច៕

Daily Program

Livesteam thumbnail